តម្លៃ​សំបុត្រ​ប្រកួត​មិត្តភាព​រវាង​កម្ពុជា និង​ទីម័រខាងកើត លក់​ក្នុង​តម្លៃ ១ម៉ឺន​រៀល​និង​៥ពាន់​រៀល

By |

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាង​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ ជាមួយនឹង​ ក្រុម​បាល់ទាត់​ជម្រើសជាតិ​ទីម័រខាងកើត​​ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី​ ២៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ ខាងមុខនេះ​ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​ ប្រកាស​អោយដឹងពីតម្លៃសំបុត្រចូលរួមទស្សនាហើយ​ ដោយសំបុត្រដែលដាក់លក់នឹងចែកចេញជា​ ២​ ប្រភេទ​ គឺប្រភេទទី១​ ​(តំបន់មានដំបូល) និងប្រភេទទី២​ (តំបន់អត់ដំបូល)​។

តម្លៃសំបុត្រទាំង​ ២​ ប្រភេទរួមមាន៖

-​ ប្រភេទ​ ១​៖​ តម្លៃ​ ១,០០០០​ រៀល​ (តំបន់មានដំបូល)
-​ ប្រភេទ​ ២​៖​ តម្លៃ​ ៥,០០០​ រៀល​ (តំបន់អត់ដំបូល)

សំបុត្រនឹងចាប់ផ្តើមលក់ពី ថ្ងៃទី​ ២៥ ខែ ឧសភា ឆ្នាំ​ ២០១៦​ និងនៅទីតាំងរួមមាន ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលកីឡា The BLUE Sports Center និងហាងលក់ សម្ភារៈ កីឡា Home Sport original។

បញ្ជាក់ជាថ្មីផងដែរថាការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​ ទី​ ២៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ ខាងមុខនេះ​ នៅវេលាម៉ោង​ ៧:០០​ នាទីយប់​ លើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ​ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍​ BTV News ផងដែរ​។

ការប្រកួតនេះជាការប្រកួតកម្ដៅសាច់ដុំដើម្បីជាការត្រៀមប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកោះតៃវ៉ាន់​ ក្នុង​ការ​ប្រកួត​​ដណ្ដើមពានរង្វាន់ជើងឯកទ្វីបអាស៊ី​ AFC Asian Cup 2019 UAE វគ្គជម្រុះបឋម​ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី​ ០២​ ខែ​ មិថុនា​ សម្រាប់ជើងទី​ ១​ នៅកោះតៃវ៉ាន់​ និងជើងទី​ ២​ នៅថ្ងៃទី​ ០៧​ ខែ​ មិថុនា​ នៅទឹកដីកម្ពុជា​ វិញម្ដង​៕