ចំណាប់​អារម្មណ៍​របស់​ សួន សុភ័ត្រ្តា ក្រោយ​ជាប់​បញ្ជី​កីឡាករ​​ក្នុង​ក្រុម​ធំ​របស់​បឹងកេតអង្គរអែហ្វស៊ី

By |

ក្រោយពីទទួលបានកោះហៅឲ្យចូលរួមក្នុងក្រុមបាល់ទាត់ក្រុមធំរបស់ក្លិប បឹងកេតអង្គរអែហ្វស៊ី កាលពីពេលថ្មីៗនេះ ប្រធានក្រុមបឹងកេត U-19 សួន សុភ័ត្រ្តាសម្តែងអារម្មណ៏រំភើប និងសន្យាព្យាយាមអភិវឌ្ឍន៏សមត្ថភាពខ្លួនឲ្យកាន់តែល្អជាងបច្ចុប្បន្ន។

ឆ្លើយឆ្លងតាមកិច្ចសម្ភាសន៏ជាមួយវិបសាយពត៌មានកីឡា We Are Football សុភ័ត្ត្រាបាននិយាយថា៖ ” នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់ខ្ញុំ ក្នុងដំណើរទៅរកភាពល្បីល្បាញនាពេលអនាគត ” ។

យុវជនបឹងកេតអង្គររូបនេះបន្ថែមថា បើទោះបីជាក្នុងលីគកំពូលកម្ពុជាសំបូរទៅដោយកីឡាករល្អៗ និងកាយសម្បទាមាុំមួនជាងខ្លួន តែគេមិនខ្លាចនឹងប្រឈមមុខជាមួយរឿងទាំងអស់នោះឡើយ។ ត្រង់ចំណុចនេះ សុភ័ត្ត្រាសង្កត់ធ្ងន់ថា៖ «ជាកីឡាករ ត្រូវតែហ៊ានលេងគ្រប់បែប គ្រប់យ៉ាង ព្រោះជាមនុស្សដូចតែគ្នា»។

ងាកទៅនិយាយអំពីកីឡាករល្អដែលខ្លួនចូលចិត្ត ( Idol ) កីឡាករដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះ បានបង្ហើបប្រាប់ថា គាត់ចូលចិត្តកីឡាករ ចាន់ វឌ្ឍនាកា ដែលប្រកបអាជីពក្រោមទ្រនំតែមួយ ទាំងការទាត់បាល់ និងបញ្ជូនបាល់ឲ្យដៃគូ វឌ្ឍនាកាគឺធ្វើបានល្អ។