AFC Cup 2017៖ ចុង​ខែ​សីហា ណាហ្គាវើល របស់​កម្ពុជា ប្រកួត​បើក​ឆាក​ជួប​ក្រុម​មក​ពី​នេប៉ាល់ មុន​ជួប​ក្រុម​មក​ពីម៉ុងហ្គោលី​

By |

យោងតាមការចាប់ឆ្នោត នៅស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលមានទីតាំងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបញ្ចប់ទៅនៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា នេះ ដោយនិយាយពីវគ្គជម្រុះបឋមនៃពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 ។

ក្លិប ណាហ្គាវើល បានកៅអីលេងពានរង្វាន់លីគទី២ AFC Cup 2017 តំណាងអោយក្រុមកម្ពុជា ដោយស្ថិតក្នុងពូលB ជាមួយក្លិប Three Star Club (នេប៉ាល់) និង Erchim FC (ម៉ុងហ្គោលី) ខណៈការប្រកូតប្រើរូបមន្ត១ជុំគឺមានន័យថាក្លិបនីមួយៗមានសិទ្ធិធ្វើម្ចាស់ផ្ទះបានម្តង ចំណែកប្រកួតបើកឆាកក្នុងពូល នឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៦។

ក្នុងវគ្គជម្រុះបឋមនេះដែរគេសង្កេតឃើញពូល A មានក្រុម  Dordoi (កៀហ្ស៊ីស្ថាន),Casa Benfica (ម៉ាកាវ) និង Rovers FC (កោះហ្គោម) ពូលC FC Tertons (ប៊ូតាន់), Sheikh Russel Krira Chakra Ltd (បង់ក្លាដេស) និង Tatung FC (ឆាយនីសតៃប៉ិ)។ ក្រុមដែលឈរតាមពូលនីមួយៗ ក្នុងវគ្គជម្រុះបឋមនេះនឹងទទួលបានកៅអីឡើងទៅលេងជុំបន្ទាប់៕

ពានរង្វាន់លីគទី២ AFC Cup 2017

កាលបរិច្ឆេទ

ប្រកួត

ម៉ោង

កីឡដ្ឋាន

២១ សីហា ២០១៦

Three Star Club

vs

Erchim FC

បញ្ជាក់ពេលក្រោយ

បញ្ជាក់ពេលក្រោយ

២៣ សីហា ២០១៦

Naga World FC

vs

Three Star Club

បញ្ជាក់ពេលក្រោយ

បញ្ជាក់ពេលក្រោយ

២៥ សីហា ២០១៦

Erchim FC

vs

Naga World FC

បញ្ជាក់ពេលក្រោយ

បញ្ជាក់ពេលក្រោយ

13442507_1004272716324797_4375239450501262352_o