ល្បីថា Bisan George និង​កីឡាករ​ប្រេស៊ីល ម្នាក់​ចូលរួម​ជាមួយ​ភ្នំពេញក្រោន តែ Booysen Shane មិន​ច្បាស់​ពេល​ត្រឡប់ (វីដេអូ)

By |

អំឡុងពេលអធិប្បាយ​ផ្សាយផ្ទាល់ក្នុងការប្រកួតលីគកំពូលកម្ពុជា ម្សិលមិញពិធីការបានបង្ហើបពីការដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជា គឺកីឡាករខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Bisan George នឹងត្រឡប់មកជួយភ្នំពេញក្រោន វិញក្រោយផ្លាស់ទៅលេងក្នុងលីគកំពូលវៀតណាម ពាក់កណ្ដាលរដូវកាល ហើយក្នុងនោះក៏មានកីឡាករជនជាតិប្រេស៊ីល មួយរូបទៀតដែលមកចូលរួមជាមួយភ្នំពេញក្រោន។ ចំណែកខ្សែប្រយុទ្ធជនជាតិអាហ្វ្រិចខាងត្បូង Booysen Shane នៅមិនច្បាស់ពីពេលវេលាត្រឡប់មកវិញនោះទេ។

តោះ! ស្ដាប់វីដេអូខាងក្រោមទាំងអស់គ្នា៖