Ganzberg Futsal Cup 2016 សប្តាហ៍​នេះ​រក​២​ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់ព្រ័ត្រ

By |

ពានរង្វាន់បាល់ទាត់លើទីលានស្មៅសប្បនិមិត្តម្ខាង៥នាក់ Ganzberg Futsal Cup 2016 បានចាប់ផ្ដើមធ្វើដំណើរជម្រុះក្នុងវគ្គ៨ ក្រុមចុងក្រោយរបស់ខ្លួនតាំង ពីល្ងាចថ្ងៃ សៅរិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ២០១៦ ក្រោយបញ្ចប់វគ្គ១៦ក្រុមចុងក្រោយកាលពីពេលថ្មីៗ។

ក្រុមដែលដណ្ដើមបានកៅអីឡើងមកលេងក្នុងវគ្គ៨ក្រុមចុងក្រោយនេះមាន Home Sport Original, OV MAL TRUE BRAND,  MOKOT PIC CAM FC ,ដានីញ៉ែល, 3GFC, Victory Youth FC, Premium SC និង Sky FC។

ក្នុងនោះសប្តាហ៍ទី២ នៃវគ្គ៨ក្រុមចុងក្រោយនេះមាន 3G FC របស់លោកគ្រូបង្វឹកកិត្តិយស ទៀង ទីនី ជួបក្រុម VICTORY YOUTH  របស់លោកគ្រូបង្វឹកកិត្តយស ហុក សុចិត្រា នៅវេលាម៉ោង៨យប់ លើទីលានបាល់ទាត់ស្មៅសប្បនិមតិ្ត T-Soccer ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍ MY TV ផងដែរ។

ចំណែក១គូទៀតរៀបចំឡើងនៅវេលាម៉ោង៩យប់លើទីលានដូចគ្នានេះដែរគឺក្រុម PREMIUM FC របស់លោក ទៀង ទីនី ដែលជាគ្រូបង្វឹកកិត្តយស ជួបក្រុម SKY FC ដែលជាក្រុមរបស់លោក អ៊ុក សុធី ជាគ្រូបង្វឹកកិត្តិយស។

គណៈកម្មការបានរៀបចំទឹកប្រាក់សម្រាប់ក្រុមជ័យលាភីរួចរាល់ហើយ ដោយក្នុងនោះមាន៖

*ក្រុមជើងឯកទទួលបានពានរង្វាន់មួយ និង មេដាយមាស១៦គ្រឿង បូករួមទឹកប្រាក់ចំនួន$10,000។
*ក្រុមជើងឯករងទទួលបានមេដាយប្រាក់ ១៥គ្រឿង និងទឹកប្រាក់ $5,000។
*ក្រុមជាប់លេខ៣ ទទួលបានមេដាយមាសសំរិទ្ធ ១៥គ្រឿង និងទឹកប្រាក់ $2,000។
*ក្រុមជាប់លេខ៤ ទទួលបានទឹកប្រាក់ $1,000