លោក ស៊ំុ វណ្ណា ទទួលបានមុខតំណែង២ ក្រោយចាកចេញពីស៊ីម៉ាក់

By |

លោក ស៊ំ វណ្ណា ដែលជាអតីតគ្រូបង្វឹករបស់ក្រុមបាល់ទាត់មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា ( ស៊ីម៉ាក់ ) បានលាលែងចេញពីមុខតំណែងរបស់ខ្លួនចាប់តាំងពីសប្តាហ៍ទី១១នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៦ ហើយថ្មីៗនេះក៏មានដំណឹងផ្លូវការមកថា លោកត្រូវបានទទួលនូវតំណែង២ ក្នុងនោះគឺក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ និងក្លាយជាគ្រូជំនួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ។

តាមការឲ្យដឹងពីសាម៊ីខ្លួនផ្ទាល់ លោក ស៊ុំ វណ្ណា បានប្រាប់សារព៌មាន We Are Footballថា៖ លោកនឹងដឹកនាំក្រុមវេស្ទើនភ្នំពេញនៅក្នុង៥ប្រកួតចុងក្រោយដែលនៅសល់ ហើយលោកនឹងប្តេជ្ញាធ្វើឲ្យបានល្អក្នុងប្រកួតទាំងនេះ ក្រោយមកលោកនឹងមានតួនាទីត្រូវធ្វើជាគ្រូគជាគ្រូជំនួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលត្រៀមចេញទៅប្រទេសវៀតណាមដើម្បីប្រកួតដណ្តើមពានរង្វាន់ AFF Youth U19 Championship ។ លោកក៏បានបន្ថែមថា សម្រាប់តួនាទីដឹកនាំក្រុមវេស្ទើនភ្នំពេញ លោកនៅមិនទាន់ច្បាស់នៅឡើយទេ ពីព្រោះក្រោយចប់៥ប្រកួតនេះ លោកត្រូវបំពេញកាតព្វកិច្ចជាមួយ U-19 កម្ពុជា ដូចនេះអ្វីៗនឹងច្បាស់ការក្រោយលោកត្រឡប់ពីប្រទេសវៀតណាមវិញ។

អត្ថបទពាក់ព័ន្ធ៖ ៥ប្រកួតចុងក្រោយរបស់វេស្ទើនភ្នំពេញ…..