៥ ប្រកួតចុងក្រោយក្រុមប៉ូលីសមិនដែលឈ្នះ ខេមបូឌានថាយហ្គឺរ ឡើយចុះម៉ោង៦​ល្ងាចនេះវិញ?

By |

នៅរសៀលថ្ងៃសោរ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០១៦ នេះក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ នឹងទទួលស្វាគមន៏ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជំនួបសប្ដាហ៍ទី ១៦ នៃពានរង្វាន់លីគគំពូលកម្ពុជា នៅវេលាម៉ោង ៦:០០ នាទីរសៀល នៅលើវាលស្មៅសិប្បនិម្មិតនៃកីឡដ្ឋានជាតិ។

 

*ព័ត៍មានអំពីក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ

កាលពីចុងសប្ដាហ៍កន្លងទៅ ខេមបូឌានថាយហ្គឺរ បានបរាជ័យក្រោមស្នាដៃក្រុមក្រសួងការពារជាតិ ដែលនាំអោយនៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួននៅលេខ ៦ ដដែល។ ក្រោយប្រកួតបាន ១៥ លើក ខេមបូឌានថាយហ្គឺរ ប្រកួតឈ្នះ ៦ លើក ស្មើ ២ និងចាញ់ ៧ លើកមាន ២០ពិន្ទុក្នុងដៃ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍

មិនមែនអ្វីប្លែកខ្សែប្រយុទ្ធសញ្ជាតិជប៉ុនគឺកីឡាករ Tomoki Muramatsu នៅតែជាកីឡាករដែលសំខាន់នៅក្នុងក្រុមដោយរកគ្រាប់បាល់បានដល់ទៅ ១២ គ្រាប់ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ នៃបញ្ជីឈ្មោះកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេនៅក្នុងលីគកំពូលកម្ពុជា។

*៥ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ៖

៥ ប្រកួតចុងក្រោយក្នុងពានរង្វាន់លីគកំពូលកម្ពុជា របស់ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតឈ្នះ ៣ ប្រកួត ស្មើ ១ និងចាញ់ ១ ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់

– ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៦៖ ខេមបូឌានថាយហ្គឺរ ៣-៤ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០១៦៖ ខេមបូឌានថាយហ្គឺរ ៤-១ អាស៊ីអឺរ៉ុបយូណាយធីត (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៦៖ ខេមបូឌានថាយហ្គឺរ ២-១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៦៖ បឹងកេតអង្គរ ៥-១ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៦៖ ក្រសួងការពារជាតិ ១-០ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

 

MCL2016_NDM_VS_CTFC_WEEK15_9922

សកម្មភាពប្រកួតចុងក្រោយដែល ខេមបូឌានថាយហ្គឺរ ចាញ់ក្រសួងការពារជាតិ ១ ទល់ ០

 

*ព័ត៌មានអំពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស)

កាន់តែធ្វើបានល្អ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តជ័យជម្នះលើកទី ៤ ជាប់ៗគ្នាដែលធ្វើអោយខ្លួនកាន់តែមានសុវត្ថិភាពក្នុងការរក្សាខ្លួននៅលីគកំពូលកម្ពុជាបន្តទៀត។ ត្រឹមសប្ដាហ៍ទី ១៥ នេះអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតឈ្នះ ៤ ប្រកួត ស្មើ ៥ និងចាញ់ ៦ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ មាន ១៧ ពិន្ទុក្នុងដៃ។ ប្រកួតចុងក្រោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានឈ្នះ វេស្ទើនភ្នំពេញ ១ ទល់នឹង ៥។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៏

កីឡាករ ទិត្យ ឌីណា គឺជាតួអង្គដ៏សំខាន់សម្រាប់ក្រុមក្នុងការនាំលេងស្ទើរគ្រប់តំបន់ ជាពិសេសក៏ជារកគ្រាប់បាល់បាន ២ គ្រាប់កាលពីជំនួបជាមួយ វេស្ទើនភ្នំពេញ ផងដែរ។ ជាមួយគ្នានេះដែរកីឡាករ Michael Osei Tutu ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមផងដែរដោយរកបាន ៧ គ្រាប់និងឈរនៅចំណាត់ថ្នាក់លេខ ៨ នៃបញ្ជីកីឡាករដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេផងដែរ។

*៥ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

៥ ប្រកួតចុងក្រោយក្នុងពានរង្វាន់លីគកំពូលកម្ពុជា របស់ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតឈ្នះ ៤ ប្រកួត មិនដែលស្មើ និងចាញ់ ១ ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

– ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦៖ ភ្នំពេញក្រោន ៣-០ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៦៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

– ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៦៖ អាស៊ីអឺរ៉ុបយូណាយធីត ០-១ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៦៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (លីគកំពូលកម្ពុជា)

– ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦៖ វេស្ទើនភ្នំពេញ ១-៥ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

 

 

WPP-Police_1A9496

សកម្មភាពប្រកួតចុងក្រោយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ វេស្ទើនភ្នំពេញ ១ ទល់ ៥

 

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាង ខេមបូឌានថាយហ្គឺរ ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ៖

ឆ្លងកាត់ ៥ ប្រកួតលើកចុងក្រោយដែលជួបគ្នា អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំធ្លាប់ឈ្នះខេមបូឌានថាយហ្គឺរឡើយ ទាំងក្នុងទឹកដី ឬក្រៅទឹកដី ហើយខាងក្រោមជាស្ថិតិលទ្ធផលកន្លងមក៖

– រដូវកាល ២០១៤ ថ្ងៃទី ២៣ ខែ កុម្ភៈ៖ ខេមបូឌានថាយហ្គឺរ ១-០ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– រដូវកាល ២០១៤ ថ្ងៃទី ២៦ ខែ កក្កដា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ០-២ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– រដូវកាល ២០១៥ ថ្ងៃទី ០២ ខែ កក្កដា៖ ខេមបូឌានថាយហ្គឺរ ២-០ អគ្គស្នងការដ្ឋាននគរបាលជាតិ (លីគកំពូលកម្ពុជា)

– រដូវកាល ២០១៥ ថ្ងៃទី ២១ ខែ តុលា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)

– រដូវកាល ២០១៥ ថ្ងៃទី ០១ ខែ ឧសភា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ ខេមបូឌានថាយហ្គឺរ (លីគកំពូលកម្ពុជា)