លីគ​កំពូល​កម្ពុជា៖ ក្រសួងការពារជាតិ ណាហ្គាវើល និង​ខេមបូឌានថាយហ្គឺរ រក​បាន​៣​ពិន្ទុ​ដូចគ្នា

By |

ក្រុមបាល់ទាត់ក្រសួងការពារជាតិ ណាហ្គាវើល និងខេមបូឌានថាយហ្គឺរ សុទ្ធតែរកបាន៣ពិន្ទុដូចគ្នាក្នុងសប្ដាហ៍ទី១៦ នៃពានរង្វាន់ជម្រើសជើងឯកជាតិឆ្នាំ២០១៦ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។

ចំពោះក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។ ចំណែកក្រុមណាហ្គាវើល វិញបានយកឈ្នះលើក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដោយលទ្ធផល៤ទល់១ លើទីលានពហុកីឡដ្ឋានជាតិ។ ឯក្រុមខេមបូឌានថាយហ្គឺរ បានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២ទល់១។

13925579_1015845225199990_7622387335737044376_o 13958124_1015847621866417_2910785360691315463_o 13987238_1049529785142683_1290006145_o