សប្តាហ៍​នេះ​មាន​ការ​ប្រកួត​៤​គូ​ដែល​ជា​សប្តាហ៍​ទី​១៧​នៃ​ពានរង្វា​ន់​លីគ​កំពូល​កម្ពុជា

By |

ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាបានបន្តធ្វើដំណើរមកដល់សប្តាហ៍ទី១៧ហើយនៃជុំទីពីរនេះ ខណៈមាន៤ប្រកួត ដែលនឹងប្រព្រឹត្តិឡើង៣ថ្ងៃផ្សេងគ្នា ពោលគឺថ្ងៃសុក្រ១គូ ថ្ងៃសៅរ៍២គូ និងថ្ងៃអាទិត្យ១គូ។

បឹងកេតអង្គរត្រូវការឈ្នះព្រះខ័នរាជស្វាយរៀងជាដាច់ខាតដើម្បីបន្តឈរតំបន់កំពូលតារាងចំណាត់ថ្នាក់ ខណៈដែលក្រសួងការពារជាតិដែលជាក្រុមតាមពីក្រោយក៏មិនឲ្យស៊ីម៉ាក់យកឈ្នះខ្លួនងាយៗនោះដែរ ពីព្រោះគេត្រូវការពិន្ទុដូចគ្នា។

Week-17-big-match

**សូមបញ្ជាក់ថា៖ ប្រកួតនៃសប្តាហ៍ទី១៧១គូទៀតរវាងក្រុមណាហ្គាវើលជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិបានលើកទៅលេងកាលពីថ្ងៃពុធកន្លងទៅរួចហើយ ជាលទ្ធផលណាហ្គាវើលឈ្នះ២ទល់នឹង១ ហើយមូលហេុតដែល១គូនេះត្រូវប្រកួតមុនគេក៏ដោយសារថាណាហ្គាវើលត្រូវចេញទៅចូលរួមពានរង្វាន់ AFC Asian Cup 2017 វគ្គជម្រុះជុំដំបូងនៅប្រទេសម៉ុងហ្គោលី ។