U-15កម្ពុជា ប្រមូលផ្តុំហ្វឹកហាត់ត្រៀមទៅចូលរួមកម្មវិធីមួយនៅប្រទេសចិន​ចុងខែសីហានេះហើយ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ចាប់ផ្តើមធ្វើការប្រមូលផ្តុំហ្វឹកហាត់ត្រៀមចេញដំណើរទៅប្រទេសចិន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី “The Belt and Road Initiative” U15 Boys Football Tournament ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៤ ដល់ ២៩ សីហា ២០១៦ ។

សូមជម្រាបផងដែរថា ការប្រមូលផ្តុំនេះគឺធ្វើឡើងនៅនៅមជ្ឈមណ្ឌលជាតិបាទី ហើយឱកាសរបស់កីឡាករយុវជនដែលជាប់ក្នុងឈុតនេះ គឺជាកីឡាកររបស់សាលាបាល់ទាត់ជាតិច្រើនជាង ហើយភាគច្រើនគឺជាកីឡាករដែលទើបបញ្ចប់បេសកកម្មក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងពានរង្វាន់ AFF YOUTH U16 Championship 2016 ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Inoue Kazunori ។