អាជ្ញាកណ្ដាលខ្មែរ ២ រូបនឹងកាត់សេចក្ដីក្នុងប្រកួតរវាងក្លិបជប៉ុន ជាមួយនឹង U-19 ថៃ ក្នុងពានមួយនៅប្រទេសមីយ៉ានម៉ា ម៉ោង៣រសៀលនេះ

By |

នៅរសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៦ អាជ្ញាកណ្ដាលខ្មែរ ២ រូបដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់មីយ៉ានម៉ា អញ្ជើញអោយចូលរួមកាត់សេចក្ដីក្នុងពានរង្វាន់អាយុក្រោម ១៩ ឆ្នាំ AYA Bank U-19 Cup 2016 នៅប្រទេសមីយ៉ានម៉ា នឹងចូលរួមកាត់សេចក្ដីនៅក្នុងការប្រកួតរវាងក្លិប U-18 ជប៉ុន (Consadole Sapporo U-18) ជាមួយនឹង ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំថៃ នៅរសៀលម៉ោង ៣:០០ នាទីនេះ។

អាជ្ញាកណ្ដាលទាំងពីររូបនោះរួមមានលោក គីម សីពិសាល និងលោក ស៊ុន តារាវុទ្ធ នឹងធ្វើជាជំនួយការអាជ្ញាកណ្ដាល ក្រោមការដឹកនាំពីអាជ្ញាកណ្ដាលសញ្ជាតិមីយ៉ានម៉ាផ្ទាល់ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីនៅលើទីលាន និងមន្រ្តីទី ៤ ក៏មជាអជ្ញាកណ្ដាលសញ្ចាតិមីយ៉ានម៉ាដូចគ្នា។

បញ្ចាក់ថាពានរង្វាន់មួយដោយបានអញ្ជើញក្រុមជម្រើសជាតិយុវជនចំនួន ៣ ប្រទេសមកចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ។ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ ឆ្នាំទាំង ៤ នោះរួមមាន U-19 មីយ៉ានម៉ា ដែលជាម្ចាស់ផ្ទះ, U-19 ថៃ, U-19 វៀតណាម និង U-18 ជប៉ុន ក្រុម (Consadole Sapporo U-18) និងបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី ២២ ខែ សីហាខាងមកម្លេះ៕

កាលវិភាគនៃការប្រកួតពានរង្វាន់អាយុក្រោម ១៩ ឆ្នាំ AYA Bank U-19 Cup 2016៖

13880193_10202065788682486_9102708661065984977_n