U-15កម្ពុជា ស្មើជាមួយ U-15ជប៉ុន ៣-៣ តែឈ្នះបាល់កាត់សេចក្តី Penalty ៥-៤ មុននេះបន្តិច

By |

មុននេះបន្តិចក្រុមយុវជនរបស់សាលាបាល់ទាត់ជាតិអាយុក្រោម១៥ឆ្នាំរបស់កម្ពុជា បានប្រកួតស្មើ ៣ទល់នឹង៣ ជាមួយក្រុមយុវជន Orient FC Football Team អាយុក្រោម១៥ឆ្នាំរបស់ជប៉ុន ប៉ុន្តែឈ្នះ ៥ទល់នឹង៤ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ( Penalty ) នៅក្នុងការចូលរួមព្រឹត្តិការណ៍ “The Belt and Road Initiative” U15 Boys Football Tournament នៅប្រទេសចិន នារសៀលថ្ងៃសុក្រ ទី ២៦ ខែ សីហា ឆ្នាំ ២០១៦ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ូក។

សរុបត្រឹម២ថ្ងៃ នេះជាការប្រកួតទី៤ហើយសម្រាប់ U-15 កម្ពុជា ដែលបានទៅចូលរួមព្រឹត្តិការណ៍នេះ ដោយក្នុងនោះ ឈ្នះ U-15 របស់ចិន ៣ទល់នឹង០ ក្រោយមកឈ្នះ U-15 របស់ម៉ាឡេស៊ី ២៧ទល់នឹង០ និងស្មើជាមួយ U-15 សិង្ហបុរី ១ទល់នឹង១ ផងដែរ។