វគ្គផ្តាច់ព្រ័ត្រ៖ U-15កម្ពុជា ឈ្នះ U-15 កាហ្សាក់ស្ថាន ៣ទល់នឹង២ នៅប្រទេសចិន

By |

មុននេះបន្តិចក្រុមយុវជនរបស់សាលាបាល់ទាត់ជាតិអាយុក្រោម១៥ឆ្នាំរបស់កម្ពុជា បានប្រកួតឈ្នះ ក្រុមយុវជន Sdushor No 8 Team អាយុក្រោម១៥ឆ្នាំរបស់ Kazakhstan ដោយលទ្ធផល ៣ទល់នឹង២ ក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍ “The Belt and Road Initiative” U15 Boys Football Tournament នៅប្រទេសចិន នាថ្ងៃ សៅរ៍ ទី ២៧ ខែ សីហា ឆ្នាំ ២០១៦ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ូក។

ដូចនេះឆ្លងកាត់៥ប្រកួតកន្លងទៅ កម្ពុជាយើងពុំធ្លាប់ទទួលបរាជ័យឡើយ ដោយក្នុងនោះឈ្នះ U-15 របស់ចិន ៣ទល់នឹង០ ក្រោយមកឈ្នះ U-15 របស់ម៉ាឡេស៊ី ២៧ទល់នឹង០ និងស្មើជាមួយ U-15 សិង្ហបុរី ១ទល់នឹង១ ហើយស្មើជាមួយ U-15ជប៉ុន ៣-៣ តែឈ្នះបាល់ Penalty ៥ទល់នឹង៤ ។