ច្បាស់ការ! CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ក្នុងជំនួបម្ចាស់ផ្ទះហុងកុង ជាមួយ កម្ពុជា លើកញ្ចក់ទូរទស្សន៍របស់ខ្លួនល្ងាចនេះ

By |

យោងតាមប្រភពច្បាស់ការបានបញ្ញាក់ថា ស្ថានីយ៍ទូរទស្សន៍ CTN ចំណុះអោយ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតមិត្តភាពរវាងហុងកុង និង កម្ពុជា នាល្ងាចម៉ោង៧នេះ នៅលើកញ្ចប់ទូរទស្សន៍របស់ខ្លួន។ ពីដំបូង CTN មានគម្រោងថានឹងធ្វើការផ្សាយបន្តផ្ទាល់តែលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook Page ទេ ហើយចាក់ផ្សាយឡើងវិញនៅម៉ោង៩យប់ នៅថ្ងៃដដែល។

បញ្ចាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានចាកចេញពីមាតុភូមិដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ហុងកុង ដែលនឹងត្រូវប្រកួតនៅថ្ងៃទី ០១ ខែ កញ្ញា យប់នេះ ដោយប្រើប្រាស់កីឡដ្ឋាន Mong Kok Stadium ដែលផ្ទុកទស្សនិកជនបានត្រឹម ៦៧៦៩នាក់ នៅក្នុងទីក្រុង Kowloon កោះហុងកុង ដើម្បីត្រៀមខ្លួនមុនការប្រកួតជម្រុះជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពាក់កណ្ដាលខែតុលា ខាងមុខនេះ៕