ក្រុមបាល់ទាត់នារីចំនួន១១ នឹងធ្វើការប្រកួតដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់នារីឆ្នាំ២០១៦ ដែលចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ

By |

ក្រុមបាល់ទាត់នារីចំនួន១១ផ្សេងគ្នា នឹងចាប់ផ្តើមធ្វើការប្រកួតពីថ្ងៃទី ១២ ខែ កញ្ញាខាងមុខនេះ ដើម្បីដណ្តើមពានពានរង្វាន់ជើងឯកបាល់ទាត់នារីឆ្នាំ២០១៦ ដោយក្នុងនោះមានក្រុម មន្ទីរអ.យ.ក ខេត្តកណ្តាល មន្ទីរអ.យ.ក ខេត្តតាកែវ មន្ទីរអ.យ.ក កំពង់ឆ្នាំង មន្ទីរអ.យ.ក ខេត្តត្បូងឃ្មុំ មន្ទីរអ.យ.ក ខេត្តក្រចេះ មន្ទីរអ.យ.ក ខេត្តបាត់ដំបង ស.ស.យ.ក ខេត្តស្វាយរៀង សមាគមកីឡា ខេត្តព្រះវិហារ អង្គការសាន់រ៉ាយ(ខេត្តកំពង់ស្ពឺ) ក្លិបបាល់ទាត់ អង្គរអេហ្វស៊ី(ខេត្តសៀមរាប) និងក្លិបបាល់ទាត់ម៉ៃធីហ្គើល(អង្គការអន្តរជាតិសលត៍ ខេត្តបាត់ដំបង)។

ខណៈការប្រកួតបែកចែកចេញជា២ពូល ដោយពូលAមាន៥ក្រុម និងពូលBមាន៦ក្រុម ធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ខណៈក្រុមលេខ១និងលេខ២ មានឱកាសឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ស្របពេលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែ កញ្ញា។បញ្ចាក់ថា ការប្រកួតនឹងប្រើប្រាស់ទីលានមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិបាល់ទី ៣ផ្សេងគ្នា ខណៈខេត្តបាត់ដំបង ជាជើងឯកឆ្នាំចាស់នៃពានរង្វាន់ខាងលើនេះ។

ក្នុងនោះអគ្គលេខាធិការរងសហព៏ន្ធកីឡាបាល់ទាត់ជាតិបាទី លោក ម៉ៃ តុលា ក៏មានប្រសាសន៍អំពីសារប្រយោជន៍នៃកម្មវិធីនេះផងដែរដោយថា៖«ជាការលើកកម្ពស់ដល់នារីអោយមានសិទ្ធស្មើគ្នាដូចបុរស មិនថាក្នុងបាល់ទាត់ សង្គម និងនយោបាយ ពោលដោយមានការជំរុញពីសហព័ន្ធបាល់ទាត់អន្តរជាតិ សហព័ន្ធបាល់ទាត់អាស៊ី និងកម្ពុជាខ្លួនឯងផ្ទាល់»។

ខាងក្រោមជាតារាងពូលរបស់ក្រុមនីមួយៗ៖

ពានរង្វាន់ជើងឯកបាល់ទាត់នារីឆ្នាំ២០១៦

ពូលA

...ក ខេត្តស្វាយរៀង

មន្ទីរអ..ក ខេត្តបាត់ដំបង

មន្ទីរអ..ក ខេត្តតាកែវ

ក្លិបបាល់ទាត់ អង្គរអេហ្វស៊ី

មន្ទីរអ..ក ខេត្តក្រចេះ

ពូលB

មន្ទីរអ..ក កំពង់ឆ្នាំង

មន្ទីរអ..ក ខេត្តកណ្តាល

ក្លិបបាល់ទាត់ម៉ៃធីហ្គើល

សមាគមកីឡា ខេត្តព្រះវិហារ

អង្គការសាន់រ៉ាយ

មន្ទីរអ..ក ខេត្តត្បូងឃ្មុំ

 

Footballlady_1A9229

Footballlady_1A9221

Footballlady_1A9208

Footballlady_1A9207