បេក្ខភាពប្រជែងជើងឯកលីគកំពូលកម្ពុជា ក្រសួងការពារជាតិ ហ្វឹកហាត់យ៉ាងសស្រាកសស្រាំមុនជួបអាស៊ីអឺរ៉ុបល្ងាចនេះ

By |

ក្រុមប្រជែងជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ក្រសួងការពារជាតិ បាននឹងកំពុងហ្វឹកហាត់យ៉ាងសស្រាកសស្រាំកាលពីរសៀលថ្ងៃទី ០៨ ខែ កញ្ញា ម្សិលមិញនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) មុនជំនួបបិទរដូវកាលជាមួយ ក្លិបអាស៊ីអឺរ៉ុបយូណាយធីត នៅវេលាម៉ោង ៦:០០ នាទីល្ងាចនេះ នាពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតដ៏សំខាន់ក្នុងការឈានទៅគ្រងជើងឯកលីគកំពូលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបនាយុគសម័យបាល់ទាត់សម័យទំនើប។

យ៉ាងណាក៏ដោយប្រសិនបើក្រសួងការពារជាតិ អាចយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត បាននៅល្ងាចនេះ ក៏នៅរង់ចាំអ៊ុតលទ្ធផលគូប្រជែងរបស់ខ្លួន បឹងកេតអង្គរ ដែលនឹងត្រូវប្រកួតជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃសៅរ៍ ទី ១០ ស្អែកនេះ ក្នុងលក្ខខ័ណ្ឌបើសិនជា បឹងកេតអង្គរ ភ្លាត់ត្រឹមស្មើជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នោះក្រសួងការពារជាតិ នឹងក្លាយទៅជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាប្រចាំរដូវកាល ២០១៦ នេះ ក៏ប៉ុន្តែបើក្រសួងការពារជាតិ ចាញ់ល្ងាចនេះវិញ នោះបឹងកេតអង្គរ នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាជាស្វ័យប្រវត្តិ ទោះមិនប្រកួតចាញ់ ឬស្មើជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដោយ តែបើករណីក្រសួងការពារជាតិ ស្មើឯបឹងកេតអង្គរ ចាញ់ នោះជើងឯកនឹងបានទៅក្រសួងការពារជាតិ វិញនេះបើគិតតាមរូបមន្ថ Head-To-Head។

បញ្ជាក់ថាគិតត្រឹមសប្ដាហ៍ទី ១៧ ក្រសួងការពារជាតិ តាមពីក្រោយបឹងកេតអង្គរ តែ១ពិន្ទុប៉ុណ្ណោះ ពោលគឺក្រសួងការពារជាតិ មាន៤៣ពិន្ទុក្នុងដៃ ឈរនៅលេខចំណាត់ថ្នាក់លេខ ២ ស្របពេលដែលបឹងកេតអង្គរ មាន៤៤ពិន្ទុក្នុងដៃនិងឈរនៅកំពូលតារាង៕

 

ខាងក្រោមគឺជាសកម្មភាពហ្វឹកហាត់របស់កីឡាករនៃក្លិបក្រសួងការពារជាតិ នៅកីឡដ្ឋានស្តាតចាស់ម្សិលមិញ៖

ndm-training_1a9292

ndm-training_1a9294

ndm-training_1a9299

ndm-training_1a9311

ndm-training_1a9320

ndm-training_1a9327

ndm-training_1a9331

ndm-training_1a9332

ndm-training_1a9338

ndm-training_1a9361

ndm-training_1a9379

ndm-training_1a9390

ndm-training_1a9405

ndm-training_1a9415

ndm-training_1a9436