កីឡាករ សរ ពិសិដ្ឋ វិវត្តន៍​ខ្លួន​ពី​ក្មេង​លេង​បាល់​ដើម្បី​​សុំ​អាហារូបករណ៍ រហូត​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ

By |

ខ្សែការពារកំពុងបង្ហាញនៅទម្រង់យ៉ាងល្អជាមួយ ក្លិប ក្រសួងការពារជាតិ រដូវកាលនេះ សរ ពិសិដ្ឋ ត្រូវបានគ្រូបង្វឹកលោក Lee Tae Hoon កោះហៅចូលក្រុមជម្រើសជាតិកម្ពុជាដើម្បត្រៀមចូលរួមប្រមូលផ្តុំហ្វឹកហាត់នៅសិង្ហបុរីមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ អាស៊ាន វគ្គជម្រុះ ( AFF SUZUKI CUP 2016 ) ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៦ ខាងមុខនេះ។

យ៉ាងណាមិញ យោងតាមការបញ្ជាក់អោយដឹងពីសាមីខ្លូនផ្ទាល់ថាពីដំបូងឡើយរូបគេគ្រាន់តែជាក្មេងប្រុសម្នាក់តែងតែងជូន និងដឹករៀនច្បងទៅហ្វឹកហាត់បាល់ទាត់ ក្រោយមកក៏វិវត្តខ្លួនទៅលេងអោយសាកលវិទ្យាល័យវេស្ទើន ដើម្បីទទួលបានអាហារូបករណ៍ពីសាលាផ្ទាល់លុះចូលដល់ឆ្នាំ២០១៤ក៏ត្រូវបានក្លិប បៀលប្រាយយូណាយធីត មើលឃើញពីការទម្រង់យ៉ាងល្អបានចុះកិច្ចសន្យាមួយឆ្នាំ ក្រោយមកក្លិប ក្រសួងការពារជាតិ(ទ័ព) បានខ្ចីជើងដើម្បីទៅចូលរួមពានរង្វាន់រំលឹកខួបកងទ័ព និងបុណ្យឯករាជ្យជាតិវៀតណាម នៅថ្ងៃទី ២៨ ខែ វិចិ្ឆកា ឆ្នាំ២០១៥ ដែលគ្រានោះហើយទម្រង់លេងរបស់គេកាន់តែកើនឡើងជាមួយនឹងការឈ្នះពាននៅទីនោះ។ចូលមកដល់ឆ្នាំ២០១៦នេះ ក៏ត្រូវបានទ័ពចុះកុះត្រាជាផ្លូវការ ក្រោយក្លិបចាស់របស់ខ្លួន បៀលប្រាយយូណាយធីត បានរំសាយ ចំណែកនៅលីគកំពូលកម្ពុជាឆ្នាំនេះវិញ រកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងនាមជាខ្សែការពារដែលមានមិត្តរួមទីតាំងដូចគ្នាជាជនជាតិខ្មែរ ជប៉ុន និងកូរ៉េខាងជើង។

សម្រាប់ការជាប់ឈ្មោះក្នុងជម្រើសជាតិលើកដំបូងនេះវិញ ត្រូវបានខ្សែការពារពាក់លេខ៥នេះថា៖«ខ្ញុំមិនដែលនឹកស្មានមានឈ្មោះក្នុងក្រុមជម្រើសជាតិនោះទេ  ហើយសប្បាយចិត្តមែនទែន។ប៉ុន្តែតាំងពីចាប់ផ្តើមលេងបាល់ដំបូងមក មានគ្រូម្នាក់ឈ្មោះស្បានបានប្រាប់ខ្ញុំថាបើសិនជាចង់លេងបាល់ ត្រូវតែជាប់ជម្រើសជាតិចាំលេង»៕

 

អត្ថបទពាក់ព័ន្ធ៖ ស.ប.ក ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា២៧រូប ត្រៀមទៅប្រមូលផ្តុំហ្វឹកហាត់នៅសិង្ហបុរី១០ថ្ងៃ