AFF U19៖ កម្ពុជា ប៉ះ​ឡាវ ​នៅ​ម៉ោង ៤ ​ល្ងាច​ថ្ងៃ​ពុធ​នេះ ខណៈ​កាល​ពី​ប្រកួត​បើកឆាក​បរាជ័យដូចគ្នា

By |

នៅរសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម ១៩ ឆ្នាំ ក្នុងជំនួបទី ២ ពូល B នៃពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ AFF Youth U-19 Championship 2016 ដែលនឹងត្រូវប្រកួតនៅវេលាម៉ោង ៤:០០ នាទីរសៀល នាកីឡដ្ឋាន Hang Day ទីក្រុងហាណូយ ប្រទេសវៀតណាម។

សម្រាប់ការប្រកួតនេះក្រុមទាំង ២ សុទ្ធតែត្រូវការជ័យជម្នះរៀងខ្លួនដើម្បីបន្តប្រកួតប្រជែងជាមួយក្រុម ៤ ផ្សេងទៀត បន្ទាប់ពីទទួលរងបរាជ័យកាលពីប្រកួតដំបូងដូចគ្នា ពោលគឺក្រុម U-19 កម្ពុជា បានបរាជ័យក្រោមស្នាដៃក្រុម U-19 អូស្រ្តាលី ដោយលទ្ធផល ២ ទល់ ០ នៅកីឡដ្ឋាន Youth Training Centre ខណៈក្រុម U-19 ឡាវ បានរងបរាជ័យក្រោមស្នាដៃក្រុម U-19 ថៃ ដោយលទ្ធផល ២ ទល់ ១ នាកីឡដ្ឋាន Hang Day។

ក្រោយប្រកួតបានមួយប្រកួតពូល B មានចំណាត់ថ្នាក់ដូចខាងក្រោម៖

whatsapp-image-2016-09-17-at-14-52-53