U-14 ភ្នំពេញក្រោន ​ប្រកួត​មិត្តភាព​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​ ព្រឹក​ថ្ងៃ​សៅរ៍​ចុង​​សប្តាហ៍​នេះ

By |

ក្រុមបាល់ទាត់ភ្នំពេញក្រោនអាយុក្រោម១៤ឆ្នាំ នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនធ្វើការប្រកួតមិត្តភាពជាមួយក្រុមយុវជនរបស់សហព័ទ្ធបាល់ទាត់កម្ពុជា នៅថ្ងៃ សៅរ៍ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៨ព្រឹក ដើម្បីបន្ថែមការត្រៀមខ្លួនទៅប្រកួតពានរង្វាន់អន្តរជាតិមួយនៅប្រទេសថៃ ដែលត្រូវបានក្លិប Buriram អញ្ជើញ។

ការប្រកួតដណ្ដើមពានរង្វាន់នេះនឹងធ្វើឡើងនៅកីឡដ្ឋាន New I-Mobile Stadium ដែលជាកីឡដ្ឋានរបស់ក្លិបជើងឯកលីគកំពូលថៃកាលពីឆ្នាំចាស់ Buriram United ដោយការប្រកួតនឹងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែតុលា ២០១៦ ដោយមានក្រុមចំនួន ៧ ចូលរួមប្រកួតមកពី ៥ ប្រទេសផ្សេងគ្នារួមមាន៖ ភ្នំពេញក្រោន (កម្ពុជា), Guangzhou Evergrande (ចិន), Jubilo Iwata (ជប៉ុន), ជម្រើសជាតិ U14 ម៉ាឡេស៊ី, Chonburi (ថៃ), Suphanburi (ថៃ) និង Bangkok United (ថៃ)។

សូមបញ្ជាក់ផងដែរថាក្រុម U-14 ភ្នំពេញក្រោន ធ្លាប់ប្រកួតជាមួយក្រុមយុវជនរបស់សហព័ន្ធបាល់ទាត់កម្ពុជាម្តងរួចមកហើយ កាលពីខែ កក្កដា កន្លងទៅ ខណៈបញ្ចប់ទៅដោយលទ្ធផល ៣ទល់នឹង៣៕