ទិដ្ឋភាព៖ ក្រុម U19 កម្ពុជា ត្រឡប់មកដល់ស្រុកកំណើតនៅរសៀលថ្ងៃពុធនេះ

By |

ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ (U19) របស់កម្ពុជា បានមកដល់ប្រទេសកំណើតវិញនាម៉ោង១:១៥រសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះក្រោយបញ្ចប់បេសកម្មការប្រកួតក្នុងពានរង្វាន់យុវជនជើងឯកអាសុីអាគ្នេយ៍ឆ្នាំ២០១៦(AFF U-19 Championship 2016) នៅប្រទេសវៀតណាម។ ជាលទ្ធផលរបស់កម្ពុជាស្ថិតនៅលេខ៥ពូលBមាន៣តែពិន្ទុប៉ុណ្ណោះ ខណៈមានក្រុមថៃ អួស្ត្រាលី មីយ៉ាន់ម៉ា ឥណ្ឌូនេសុី និងឡាវស្ថិតនៅបាតតារាង។ ៥ប្រកួតកន្លងមកក្នុងវគ្គជម្រុះតាមពូល ក្រុមU-19កម្ពុជា ចាញ់អូស្ត្រាលី ២ទល់០ ឈ្នះឡាវ ៣ទល់០ ចាញ់ថៃ ២ទល់១ ចាញ់មីយ៉ាន់ម៉ា ៣ទល់០ និង បន្តចាញ់ឥណ្ឌូនេសុី ៤ទល់៣។

ចំណែក វៀតណាម នឹងជួបជាមួយ អូស្ត្រាលី ថៃ ប៉ះ ទីម័រខាងកើត ដែលធ្វើឡើងនៅថ្ងៃ ទី ២២ ខែ កញ្ញា ស្អែកនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់AFF U-19 Championship 2016៕

u19_3a5962

u19_3a5967

u19_3a5968

u19_3a5969

u19_3a5984

u19_3a5985

u19_3a5997

u19_3a5998

u19_3a6025

u19_3a6029

u19_3a6030