ចុងខែកញ្ញានេះ នឹកឃើញ​ដល់​ក្លិប​​ភ្នំពេញក្រោន ជួបរឿង​​សង្វេគ​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ពានរង្វាន់​​​លំដាប់ទី៣ក្នុងទ្វីបអាស៊ីនៅ​កោះ​តៃវ៉ាន់ កាល​ពី​៥ឆ្នាំ​មុន

By |

ក្រុមបាល់ទាត់ភ្នំពេញក្រោន ធ្លាប់ជាក្រុមតំណាងប្រទេសកម្ពុជាដំបូងគេបង្អស់ដែលបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់លំដាប់ទី៣ប្រចាំទ្វីបអាស៊ី AFC President Cup 2011 នៅកោះតៃវ៉ាន់ ដោយកាលនោះប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Taiwan Power ក្នុងលទ្ធផល ២ទល់នឹង៣ កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១១ ។

គ្រានោះភ្នំពេញក្រោនបាត់បង់កីឡាករ៣រូប ដែលត្រូវអជ្ញាកណ្តាលលោក Marai Al Awaji បានពិន័យកាតក្រហម ដោយសារបង្ហាញអាកប្បកិរយាមិនសមរម នៅចុងវគ្គទី២ ដោយសារតែពួកគេខឹងសម្បារដោយសារអាជ្ញាកណ្តាលមិនផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យ អំឡុងពេលដែលគ្រាប់បាល់ក្រុមទាំងសងខាងកំពុងប្រដេញគ្នា ២ទល់នឹង៣ ។ កីឡាករដែលទទួលកាតក្រហមគ្រានោះគឺ កីឡាករ សាន ណារិទ្ធ កីឡាករ ស៊ុន សុវណ្ណឬទ្ធី និងកីឡាករ ចាន់ ឆាយា ដែលត្រូវបានសហព័ន្ធកីឡាទ្វីបអាស៊ី AFC ពិន័យមិនឲ្យចូលរួមប្រកួតបាល់ទាត់រយៈពេល៦ខែ ចំណែកឯកីឡាករ៦រូបផ្សេងទៀត ដូចជា ហុង រតនា, Njoku, សួង វិរៈ, ស៊ុន សុបញ្ញា, ធុល សុធារិទ្ធ និង អ្នកចាំទីប៉េង ប៊ុនឆាយ ក៏ត្រូវបានពិន័យរយៈពេល៨ប្រកួតផងដែរចំពោះការប្រកួតផ្លូវការនានា។

តោះត្រឡប់ទៅទស្សនាវីដេអូហាយឡាយពីការប្រកួតដ៏ក្តៅគគុកនោះ៖

 

ជម្រើស១១នាក់ដំបូងរបស់ភ្នំពេញក្រោន៖
អ្នកចាំទី៖ ប៉េង ប៊ុនឆាយ
ខ្សែការពារ៖ , ធុល សុធារិទ្ធ, ទៀង ទីនី, សាន ណារិទ្ធ, ស៊ុន សុវណ្ណឬទ្ធី, Anthony Obadin,
ខ្សែបម្រើ៖ ឃឹម បូរី, គួច សុកុម្ភៈ, , ស៊ុន សុបញ្ញា
ខ្សែប្រយុទ្ធ៖ ចាន់ ឆាយា, Njoku

សមាសភាពកីឡាករបម្រុងដែលប្តូរចូល៖
-ខ្សែការពារ សុខ សុវណ្ណ ប្តូរជំនួសកីឡាករ ទៀង ទីនី នាទី៦៦
-ខ្សែបម្រើ សុខ ផេង ប្តូរជំនួសកីឡាករ ឃឹម បូរី នាទី៦៩
-ខ្សែបម្រើ ហុង រតនា ប្តូរជំនួសកីឡាករ ស៊ុន សុបញ្ញា នាទី ៧៩
ប្រភពនិងរូបថត៖ AFC