U-14 ភ្នំពេញក្រោន សាកជើងជាមួយ U-15 ច្រាំងចម្រេះ នៅថ្ងៃស្អែក មុនចេញទៅប្រទេសថៃសប្តាហ៍ក្រោយ

By |

ក្រុមបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន នឹងធ្វើការប្រកួតកម្តៅសាច់ដុំបន្តទៀត ជាមួយក្រុមបាល់ទាត់អាយុក្រោម១៤ឆ្នាំ ច្រាំងចម្រេះ នៅថ្ងៃ ព្រហស្បតិ៍ នៅលើទីលានហ្វឹកហាត់ RSN វេលាម៉ោង ៨ព្រឹក ដើម្បីបន្ថែមការត្រៀមខ្លួនឲ្យកាន់តែល្អ ក្នុងការចូលរួមប្រកួត ព្រឹត្តិការណ៍ CP-Meiji Cup U-15 international tournament នៅ Buriram ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ (១១ ដល់ ១៤ តុលា) ។

យុវជនថ្នាលរបស់ភ្នំពេញក្រោនវ័យក្រោម១៤ឆ្នាំ បានចាប់ផ្តើមធ្វើការហ្វឹកហាត់ ក៏ដូចជាប្រកួតសមជើងអស់ជាច្រើនប្រកួតរួចមកហើយ កន្លងមកដោយ កាលពីថ្ងៃទី ១៨ ខែ កញ្ញា បានប្រកួតស្មើជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំរបស់ក្លិបណាហ្គាវើល និងថ្ងៃទី ២៤ ខែ កញ្ញា ប្រកួតឈ្នះក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិ ដោយលទ្ធផល ២ទល់នឹង១ ។ ក្រៅពីការប្រកួតសមជើងនៅថ្ងៃស្អែកនេះ ក្រុមយុវជនរបស់ភ្នំពេញក្រោនសង្ឃឹមថានឹងអាចប្រកួត១ប្រកួតទៀត មុនចេញដំណើរទៅប្រទេសថៃនៅថ្ងៃ ច័ន្ទ សប្តាហ៍ក្រោយ ផងដែរ។

សម្រាប់កាលវិភាគប្រកួតរបស់ U-14 ភ្នំពេញក្រោនក្នុងពានរង្វាន់ CP-Meiji Cup U-14 International Tournament៖

. ថ្ងៃអង្គារ៍ ទី ១១ ខែ តុលា ក្រុម U-14ភ្នំពេញក្រោន ប្រកួតជាមួយ ក្រុម Bangkok United នៅវេលាម៉ោង ៨:៣០ នាទីព្រឹក នៅទីលាន Chang Training Ground។

. ថ្ងៃអង្គារ៍ ទី ១១ ខែ តុលា ក្រុម U-14ភ្នំពេញក្រោន ប្រកួតជាមួយ ក្រុម Buriram United នៅវេលាម៉ោង ២ៈ០០ នាទីរសៀល នៅកីឡដ្ឋាន I-Mobile Stadium។

. ថ្ងៃពុធ ទី ១២ ខែ តុលា ក្រុម U-14ភ្នំពេញក្រោន ប្រកួតជាមួយ ក្រុមយុវជនអាយុក្រោម ១៤ ឆ្នាំជម្រើសជាតិឡាវ នៅវេលាម៉ោង ៤ ល្ងាច នៅទីលាន Khao Kradong Stadium។