រួសរាន់​ឡើង សំបុត្រ​ទស្សនា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ រវាង​កម្ពុជា ជាមួយស្រីលង្កា នៅថ្ងៃស្អែកនេះ កំពុង​ដាក់​លក់​នៅ​មុខ​ស្ដាត

By |

ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កា បានចាប់ផ្តើមដាក់លក់ឡើងវិញហើយតាំងពីម្សិលមិញ ពោលគឺថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៦ ស្របពេលដែលការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នៅម៉ោង ៦:៣០នាទី ល្ងាច ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៦ ដោយផ្សាយផ្ទាល់ជូនទស្សនាលើកញ្ចក់ទូរទស្សន៍ BTV News ផងដែរ។

សម្រាប់ប្រភេទសំបុត្រ និងតម្លៃរួមមាន៖
-ប្រភេទ១ មានតម្លៃ មួយម៉ឺនរៀល ( ១០,០០០រៀល ) ជាតំបន់ដែលមានកៅអីជ័រ និងតំបូល
-ប្រភេទ២ មានតម្លៃ ប្រាំពាន់រៀល ( ៥,០០០រៀល ) ជាតំបន់ដែលគ្មានតំបូល និងជុំវិញបរិវេណពហុកីឡដ្ឋាន

ដូចនេះនៅសល់ពេលមិនយូរនោះឡើយ មុនការប្រកួតចូលមកដល់ សូមបងប្អូនអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ចូលរួមទស្សនាការប្រកួត និងលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អញ្ជើញទៅទិញសំបុត្រដែលមានដាក់លក់នៅខាងមុខពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦ល្ងាច។