ស្ថិតិ៥ប្រកួតចុងក្រោយរបស់ទីម័រខាងកើត ឡាវ និងព្រុយណេ មុនមកប្រកួតជម្រុះ AFF Suzuki Cup នៅកម្ពុជា

By |

ក្រុមជម្រើសជាតិ៣ផ្សេងគ្នានៅមកប្រកួតតតាំងជាមួយកម្ពុជា លើវាលស្មៅពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានRSN នៅថ្ងៃទី ១៥ដល់២១ ខែ តុលា នេះក្នុងវគ្គជម្រុះបឋមពានរង្វាន់ AFF Suzuki Cup 2016 ដោយមាន កម្ពុជា(ម្ចាស់ផ្ទះ) ឡាវ ទីម័រខាងកើត និងព្រុយណេ។មុនមកដល់ទីក្រុមភ្នំពេញ ក្រុមទាំង៣បានធ្វើការប្រកួតមិត្តភាពជាច្រើន និងការប្រកួតក្នុងវគ្គជម្រុះបឋមពានរង្វាន់AFC Asian Cup 2019 ខណៈវគ្គនេះកម្ពុជា បានប្រកួតឈ្នះឆាយនីយតៃបុិ ២ទល់០ រួចមកហើយ។យ៉ាងណាមិញ ៣ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា សុទ្ធតែធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ខណៈប្រកួតនឹងត្រូវជួបឡាវ នៅថ្ងៃទី ១៥ ប៉ះព្រុយណេ ថ្ងៃទី ១៨ និងប្រកួតចុងក្រោយលេងនៅថ្ងៃទី ២១ ដោយជួបទីម័រខាងកើត។

ចំណែកខាងក្រោមនេះវិញជា៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិ ទីម័រខាងកើត ឡាវ និង ព្រុយនេ៖

*ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត៖

៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិទីម័រខាងកើត ពុំទាន់ស្គាល់ឈ្នះនោះទេ⁣ ពោលគឺចាញ់ទាំង៥ប្រកួត៖

  • ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦៖ កម្ពុជា ២-០ ទីម័រខាងកើត
  • ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦៖ ម៉ាឡេសុី ៣-០ ទីម័រខាងកើត
  • ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦៖ ទីម័រខាងកើត ០-៣ ម៉ាឡេសុី
  • ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៦៖ ទីម័រខាងកើត ១-២ ឆាយនីសតៃប៊ិ
  • ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៦៖ ឆាយនីសតៃប៊ិ ២-១ ទីម័រខាងកើត

*ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ៖

ក្រុមជម្រើសជាតិព្រុយណេ ក៏ដូចគ្នាទៅនឹងក្រុមឡាវដែរ ដោយពុំដែលស្គាល់ជាតិឈ្នះនោះទេក្នុងចំណោម៥ប្រកួតកន្លងមក៖

  • ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥៖ កម្ពុជា ៦-១ ព្រុយណេ
  • ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៦៖ Sabah FA ២-០ ព្រុយណេ
  • ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦៖ ព្រុយណេ ០-៣ FELDA United
  • ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៦៖ ម៉ាឡេស៊ី U-22 ២-០ ព្រុយណេ
  • ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៦៖ ម៉ាឡេស៊ី U-22 ១-០ ព្រុយណេ

*ក្រុមបាល់ទាត់ជម្រើសជាតិឡាវ៖

៥ប្រកួតចុងក្រោយរបស់ឡាវ គ្រាន់បើជាង ទីម័រខាងកើត និងព្រុយណេ បន្តិចបើទោះបីជាពុំដែលឈ្នះក៏ដោយត្រង់ថាធ្លាប់ស្មើ១ និងចាញ់៤លើក៖

  • ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦៖ ឡាវ ០-១ ឥណ្ឌា
  • ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦៖ ឥណ្ឌា ៦-១ ឡាវ
  • ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៦៖ អារ៉ាប់ប៊ីសាអូឌីត ៤-០ ឡាវ
  • ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៦៖ ម៉ាល់ឌីវ ៤-០ ឡាវ
  • ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៦៖ ឡាវ ១-១ ម៉ាល់ឌីវ

Schedule_suzukicup