រូបភាពខ្លះៗនៃកីឡាករជម្រើសជាតិកម្ពុជា ជាមួយនឹងពានរង្វាន់ រួមទាំងការអបអរជាមួយអ្នកគាំទ្រ

By |

ក្រោយចប់ការប្រកួតជាផ្លូវការនៅក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ដោយជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះក្នុងវគ្គជម្រុះនេះ និងមានឱកាសបន្តឡើងទៅជុំផ្ដាច់ព្រ័ត្រ កីឡាករនៃក្រុមជម្រើសជាតិ រួមទាំងគ្រូបង្វឹកផងដែរនោះបានធ្វើការអបអរនូវជ័យជម្នះរបស់ខ្លួន ជាមួយនឹងពានរង្វាន់ ជាពិសេសធ្វើការអបអរជ័យជម្នះជាមួយអ្នកគាំទ្រជាច្រើនម៊ឺននាក់។

ជ័យជម្នះនេះកើតឡើងនៅក្រោយក្រុមជម្រើសជាតិកម្ពុជា យកឈ្នះ ក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៣ ទល់ ២ ដែលជាជ័យជម្នះលើកទី ៣ នៅក្នុងពានរង្វាន់មួយនេះ។ ដូច្នេះក្រោយប្រកួតបាន ៣ ដងជម្រើសជាតិកម្ពុជា មាន ៩ ពិន្ទុដាច់ក្រុមលេខ ២ ឡាវ ៣ពិន្ទុ និងមានឱកាសឡើងទៅប្រកួតវគ្គបន្តដោយនឹងត្រូវប្រកួតនៅក្នុងពូល B ជាមួយម្ចាស់ផ្ទះ មីយ៉ានម៉ា, ជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ៕

ខាងក្រោមគឺជាសកម្មភាពនៃការអបអរជាមួយពានរង្វាន់ និងជាមួយអ្នកគាំទ្រ៖

national-team_vs_timor-national-team_3748

national-team_vs_timor-national-team_3777

national-team_vs_timor-national-team_3882-1

national-team_vs_timor-national-team_3923-1

national-team_vs_timor-national-team_3906

national-team_vs_timor-national-team_3959-1

national-team_vs_timor-national-team_3875-1