គ្រូជំនួយ U14 ភ្នំពេញក្រោន លោក ម៉ាក់ ភារុណ ឡើងកាន់តំណែងជាគ្រូបង្គោល ក្រោយការចាកចេញរបស់លោក Christopher Grant

By |

ក្រោយពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Christopher Grant ដែលបានបញ្ចប់កុងត្រាជាមួយក្រុមយុវជនអាយុក្រោម១៥ឆ្នាំរបស់ភ្នំពេញក្រោន តទៅនេះគឺលោក ម៉ាក់ ភារុណ ដែលជាអតីតកីឡាករ និងជំនួយការគ្រូបង្វឹករបស់ក្លិប ដើរតួនាទីនេះបន្ត។ នេះបើតាមការឲ្យដឹងនៅលើទំព័រទំនាក់ទំនងសង្គម ( Facebook ) ផ្លូវការរបស់ក្លិប។

 

លោកគ្រូ Christopher Grant បានចូលមកដឹកនាំយុវជនអាយុក្រោម១៥ឆ្នាំភ្នំពេញក្រោន ចាប់តាំងពីខែ កក្កដា ឆ្នាំ២០១៥មកម្លេ៉ះដែលគិតមកទល់នឹងពេលនេះគឺប្រមាណជាជាង១ឆ្នាំកន្លះទៅហើយ។ ស្នាដៃដែលលោកបានបន្សល់ទុកនៅជាមួយក្លិបគឺឈ្នះពានរង្វាន់សំខាន់ៗចំនួន៣ក្នុងការប្រកួតSingapore Soccer Sixes Youth competitionឈ្នះពានរង្វាន់ Smart RSN Championshipជាលើកដំបូង និងដឹកនាំក្រុមទៅចូលរួមការប្រកួតពានរង្វាន់ CP-Meiji Cup U-14 Tournament នៅខេត្តបុរីរម្យ ប្រទេសថៃកាលពីថ្មីៗនេះ។