គីរីវ់ង់សុខសែនជ័យខ្ជីជើងយុវជនភ្នំពេញក្រោន ២ រូបដើម្បីប្រជែងកៅអីនៅលីគលំដាប់ទី ២ កម្ពុជា

By |

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលទើបតែចេញផ្សាយនៅមុននេះបន្តិច បានបង្ហាញថាយុវជនរបស់ខ្លួន ២ រូបនឹងទៅចូលរួមជាមួយក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលជាក្លិបកំពុងប្រកបអាជីពនៅលីគលំដាប់ទី២ កម្ពុជា សម្រាប់រយៈពេលនៃការប្រកួតដែលនៅសេសសល់ ក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករទាំង ២ រូបនោះរួមមានកីឡាករ វ៉ាត សំណាង មានតួនាទីជាខ្សែការពារ និងកីឡាករ ឈួត សិនទៀង មានតួនាទីជាខ្សែប្រយុទ្ធ ដែលបានចូលរួមជាមួយក្លិបតាំងពីឆ្នាំ ២០១១ ក្នុងឈុតយុវជនរបស់ក្លិបភ្នំពេញក្រោន។

កីឡាករ វ៉ាត សំណាង (អាវក្រហម) ពេលប្រកួតទល់ជាមួយ U-19 បឹងកេតអង្គរ ក្នុងពានរង្វាន់ RSN Smart Youth៖

ppcfc_u_19-vat-somnang

កីឡាករ ឈួត សិនទៀង ពេលប្រកួតទល់ជាមួយ U-19 ក្រសួងការពារជាតិ ក្នុងពានរង្វាន់ RSN Smart Youth៖

ppcfc_u-19-senteang