⁣ជំនួបរវាង⁣⁣ ក្រុមជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម African All Stars នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ត្រូវលុបចោល

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលនឹងប្រកួតមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការជាមួយក្រុមកីឡាករបាល់ទាត់មកពីទ្វីបអាហ្រ្វិកដែលប្រកបអាជីពនៅកម្ពុជា (African All Stars) នៅវេលាម៉ោង៣រសៀលថ្ងៃព្រហស្បត្តិ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ លើទីលានកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោន ត្រូវបានលុបចោលដោយសារតែ ក្រុមជម្រើសជាតិកម្ពុជា ជិតដល់ថ្ងៃចេញទៅប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិសិង្ហបុរី គឺនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ខាងមុខនេះ។

ប្រភពមកពីថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានអោយដឹងថា កីឡាករទាំងអស់ត្រូវចេញដំណើរទៅប្រទេសសិង្ហបុរីនៅថ្ងៃស្អែក ដូច្នេះការប្រកួតនេះត្រូវបានលុបចោល ប៉ុន្តែយ៉ាងណាក៏ដោយការប្រមូលផ្តុំហ្វឹកហាត់នៅតែបន្ត។

បន្ថែមពីនេះទៀតក្រុមជម្រើសជាតិកម្ពុជា ត្រូវបន្តដំណើរទៅកាន់ទីក្រុងយ៉ាងហ្គូន⁣ប្រទេសមីយ៉ាន់ម៉ា ដែលនឹងធ្វើម្ចាស់ផ្ទះក្នុងការប្រកួតពូល B ប្រចាំពានរង្វាន់ AFF Suzuki Cup 2016 ខណៈកម្ពុជាត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបដំបូងនៅថ្ងៃទី២០ ខែវិច្ឆិកា ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ត្រូវជួបក្រុមម្ចាស់មីយ៉ាន់ម៉ា និងនៅថ្ងៃទី២៦ ខែវិច្ឆិកា ត្រូវប៉ះក្រុមវៀតណាម ក្នុងប្រកួតបិទពូល៕