មិត្តភាព៖ វេស្ទើនភ្នំពេញ ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្លិប​មួយនៅ​ខេត្តត្បូងឃ្មុំ ម៉ោង៣ល្ងាចនេះ

By |

ក្លិបលេងនៅលីគកំពូលកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លិបមួយនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៣ល្ងាចនេះ ដោយប្រើប្រាស់ទីលានបឹងព្រួលក្រោម ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង ខណៈពុំមានការលក់សំបុត្រអ្វីនោះឡើយពោលគឺចូលរួមដោយសេរី ខណៈកាលពីថ្ងៃទី ១២ ខែ វិច្ឆិកា កន្លងទៅបានបរាជ័យភ្នំពេញក្រោន ៣ទល់២ ក្នុងការប្រកួតមិត្តភាព។

 

ជាមួយគ្នានោះក្លិបដែលបញ្ចប់ថ្នាក់លេខ៨ក្នុងលីគកំពូលកម្ពុជាកាលពីរដូវកាលមុន ក៏នាំយកកីឡាករជាច្រើនដែលកំពុងធ្វើតេស្តហ្វឹកហាត់ និងមានឱកាសបង្ហាញសមត្ថភាពដើម្បីអោយគ្រូបង្វឹកលោក ស៊ិម វណ្ណា ផ្តល់នៅកិច្ចសន្យាជាមួយពួកគេទាំងអស់នោះរួមរស់ជាមួយក្លិប៕

 

 

15134598_1125568197480248_4736912855111101073_n

15027732_1126266024077132_1467797371131122945_n

15055741_1126266057410462_4062018448271507804_n

15078742_1126266027410465_8454152538225953126_n

14993361_1126266060743795_8942510360581626389_n