រំលឹក​វីដេអូ​​ប្រ​កួត​ចុង​ក្រោយ​រវាង​កម្ពុជា ជាមួយ​ម៉ាឡេស៊ី មុន​ជួប​គ្នា​ម្ដង​ទៀត​នៅ​រសៀល​នេះ​​

By |

នារសៀលថ្ងៃអាទិត្យ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវជួបប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ជុំផ្ដាច់ព្រ័ត្រ វគ្គវិលជុំសន្សំពិន្ទុ នៅវេលាម៉ោង ៣:៣០ នាទីរសៀល នៅកីឡដ្ឋាន Thuwunna នាទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ានម៉ា ខណៈប្រកួតចុងក្រោយបង្អស់ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៤។

ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាដ៏ច្រើនលើសលុបនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពោលគឺរហូតដល់ទៅ ២៧ ដង ជាមួយនឹងលទ្ធផលមានឈ្នះ មានស្មើ និងចាញ់រៀងៗខ្លួន ប៉ុន្តែជម្រើសជាតិម៉ាឡេស៊ី មានកំណត់ត្រាល្អជាងជម្រើសជាតិកម្ពុជា ដោយទទួលបានជ័យជំនះច្រើនជាង ជាក់ស្ដែងប្រកួតចុងក្រោយជម្រើសជាតិម៉ាឡេស៊ី ក៏បានយកឈ្នះជម្រើសជាតិកម្ពុជាផងដែរ នៅក្នុងជំនួបមិត្តភាពអន្តជាតិកាលពីឆ្នាំ ២០១៤ ជាលទ្ធផលនៅពេលនោះជម្រើសជាតិម៉ាឡេស៊ី បានយកឈ្នះ ជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤ ទល់ ១។

គ្រាប់បាល់ ៤ គ្រាប់របស់ម៉ាឡេស៊ីនៅគ្រានោះរកបានដោយកីឡាករ Joseph Kalang Tie និងគ្រាប់ទី២ កីឡាករ មូល ដារ៉ាវ័ន្ដ ធ្វើអោយចូលទីខ្លួនឯង ខណៈគ្រាប់ទី៣ រកបានដោយកីឡាករ Joseph Kalang Tie ដដែល និងគ្រាប់បាល់ចុងក្រោយរកបានដោយកីឡាករ Baddrol Bakhtiar ស្របពេលដែលកម្ពុជាសងបានវិញមួយគ្រាប់ផងដែរដោយកីឡាករ សុក ច័ន្ទរស្មី៕

ខាងក្រោមគឺជាវីដេអូហាយឡាយសកម្មភាពប្រកួតចុងក្រោយរវាងម៉ាឡេស៊ី ជាមួយ កម្ពុជា កាលពីឆ្នាំ២០១៤៖

 

ប្រភពរូបភាព៖ goal.com

ប្រភពវីដេអូ៖ Bbola14