របួសដៃខាងស្តាំអំឡុងពេលហ្វឹកហាត់ធ្វើអោយ អ៊ុំ សេរីរ័ត្ន ពុំអាចបង្ហាញខ្លូនក្នុងក្រុមជម្រើសជាតិកម្ពុជា ពេលប៉ះម៉ាឡេសុី កាលពីម្សិលមិញ ក្នុងពានរង្វាន់AFF Suzuki Cup 2016

By |

អ្នកចាំទី និងជាប្រធានក្រុមជម្រើសជាតិកម្ពុជា ដែលលេងបាន៣ប្រកួតពេញស្មើនឹង១៩០នាទី ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់AFF Suzuki Cup 2016 កាលពីខែតុលាកន្លងទៅ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរងរបួសដៃខាងស្តាំអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ជាហេតុធ្វើអោយរូបគេពុំអាចបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង ពេលចាញ់ ម៉ាឡេសុី ៣ទល់២ ក្នុងពានរង្វាន់ AFF Suzuki Cup ម្សិលមិញនេះ។

ឆ្លើយឆ្លងជាមួយភ្នាក់ងារ We Are Football ពីប្រទេសមីយ៉ាន់ម៉ា កីឡាករវ័យ២១ឆ្នាំរបស់ក្លិប ក្រសួងការពារជាតិបានប្រាប់ថារបូសនេះបានកើតឡើងអំឡុងពេលហ្វឹកហាត់ដោយត្រូវចំនៅដៃខាងស្តាំ ពេលប៉ះទង្គិចជាមួយមិត្តរួមក្រុមប្រាក់ មុន្នីឧត្តម។យ៉ាងណាមិញ គិតមកទល់ពេលនេះរបួសហាក់មានភាពធូរស្រាលជាងម្សិលមិញដោយពុំសូវហើមខ្លាំង ហើយក៏សង្ឃឹមថាបង្ហាញខ្លូនពេលលេងជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា) ដោយប្រើប្រាស់កីឡដ្ឋានThuwunna YTC Stadium៕