AFF Suzuki Cup៖ ករណីគ្រាប់បាល់ទីមួយរបស់កម្ពុជាកាលប៉ះម៉ាឡេស៊ី ក៏​ធ្លាប់កើតមានក្នុង​ប្រកួត World Cup ដែរ(វីដេអូ)

By |

ការប្រកួតវគ្គជម្រុះពូល នៃពានរង្វាន់ AFF Suzuki Cup 2016 បានចាប់ផ្តើមកាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣ទល់នឹង២ ប៉ុន្តែអ្វីដែលនឹងក្លាយទៅជាមេរៀនមួយសម្រាប់សិក្សា នោះគឺគ្រាប់បាល់ទីមួយដែលកើតឡើងនៅ៨នាទីក្នុងវគ្គទី១ ពីការសម្រេចគ្រាប់បាល់ដោយកីឡាករ ចាន់ វឌ្ឍនាកា របស់កម្ពុជា ដែលខ្សែការពាររបស់ម៉ាឡេស៊ីគិតថាជាបាល់ក្រៅល្បែង ( OFF SIDE )។

 

ករណីនេះពិតណាស់ករណីមួយនេះធ្លាប់បានកើតឡើងនៅក្នុងការប្រកួតវគ្គជម្រុះតាមពូល នៃពានរង្វាន់ពិភពលោក ( FIFA World Cup 2006 ) ផងដែរ ក្នុងជំនួបក្រុមជម្រើសជាតិស្វីស ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលគ្រាប់បាល់មួយនោះត្រូវបានលោកអជ្ញាកណ្តាលខ្សែបន្ទាត់លើកទង់បង្ហាញថាកីឡាកររបស់ស្វីស ស្ថិតចំហរក្រៅល្បែង។

តោះ!!! ទស្សនាវីដេអូគ្រាប់បាល់នោះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖ វិបសាយ Fox Sport បង្ហាញមេរៀនមួយសម្រាប់កីឡាករដែលមិនគួរបញ្ឈប់សកម្មភាពបើមិនឮសម្លេងកញ្ចែរបស់មន្ត្រីកាត់សេចក្តីលើទីលាន ( វីដេអូ )