AFF Suzuki Cup៖ វៀតណាមភាគរយខ្ពស់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះម៉ាឡេស៊ី ១-០

By |

នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ មុននេះបន្តិច ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានប្រកួតឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ១ទល់នឹង០ នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា បង្កើនក្តីរំពឹងខ្ពស់ទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីមាន៦ពិន្ទុឈរលើគេក្នុងតារាងពិន្ទុពូលB ។

 

សូមជម្រាបជូនផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយក្រុមសហម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាម៉ោង ៦និង៣០នាទីល្ងាច ដើម្បីស្វែងរកពិន្ទុបន្តទៀតក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 វគ្គជម្រុះពូលBនេះ។ ការប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទូស្សន៍ប៉ុស្តិ៍ BTV News ផងដែរ។

សម្រាប់ប្រកួតចុងក្រោយដែលជាការបិទពូលB វៀតណាមនឹងត្រូវប្រកួតជាមួយកម្ពុជា នៅកីឡដ្ឋាន Wunna theirkdi ប្រទេសមីយ៉ាន់ម៉ា រីឯម៉ាឡេស៊ីប្រកួតជាមួយមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Thuwunna វេលាម៉ោង ៦និង៣០នាទីល្ងាច ក្នុងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ដូចគ្នា។