គ្រូបង្វឹកវៀតណាម លួចសរសើរកម្ពុជា នៅក្នុងសន្និសិទសារព័ត៌មាន មុនប្រកួតបិទពូល B ជាមួយគ្នានៅថ្ងៃស្អែក

By |

ថ្លែងនៅក្នុសន្និសិទសារព័ត៌មានមុនការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីព្រឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក Nguyen Huu Thang គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម បានថ្លែងសរសើរដល់គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា និងកីឡាករ ថាមានការអភិវឌ្ឍន៍ និងរីកចម្រើនខ្លាំង នេះបើតាមអ្វីដែលលោកមើលឃើញ។

គ្រូបង្វឹកដដែលរូបនេះបានថ្លែងសរសើរនៅក្នុងសន្និសិទសារព័ត៌មានថា៖ «ខ្ញុំសុំសរសើរដល់គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា។ ពួកយើងបានឃើញពីការរីកចម្រើននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺមានការប្រែប្រួលខ្លាំង គាត់បានធ្វើការផ្លាស់ប្ដូរខ្លះនៅក្នុងក្រុម និងធ្វើបណ្ដុះបណ្ដាលកីឡាករល្អៗជាច្រើន ដូចជា ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ជាដើម។ ខ្ញុំរំពឹងថាពួកគេនឹងប្រឹងប្រជែងជាមួយកីឡាកររបស់យើង ហើយនឹងធ្វើអោយការប្រកួតនៅថ្ងៃស្អែកនេះក្លាយទៅជាការប្រកួតដ៏ជក់ចិត្ត»។

លោក Nguyen Huu Thang បានបន្ថែមថា មកទល់ពេលនេះកីឡាកររបស់លោកផ្ដោតអារម្មណ៍បានយ៉ាងល្អ សម្រាប់ការប្រកួតថ្ងៃស្អែក និងលោកចាត់ទុកថាជាការប្រកួតដ៏សំខាន់ដើម្បីបញ្ចប់ការប្រកួតនៅក្នុងវគ្គជម្រុះតាមពូលនេះ។

បញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចរាល់ហើយ ក្រោយប្រកួត២ លើកឈ្នះទាំង២ លើកមាន ៦ ពិន្ទុឈរនៅកំពូលតារាង ខណៈការប្រកួតស្អែកនេះមិនមានអ្វីជាការបារម្ភសម្រាប់ខ្លួនឡើយ បើទោះជាទទួលរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិកម្ពុជាក៏ដោយ៕

ប្រភពរូបភាព៖ affsuzukicup.com