សល់៣ថ្ងៃទៀត នឹងដឹងថា តើកម្ពុជា ស្រីលង្កា ឬ ប៊ូតាន នឹងឈ្នះពានប្រភេទ «ប្រាថ្នា» ពី AFC?

By |

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ជ្រើសរើសជាបេក្ខភាពក្នុងការទទួលបានពានរង្វាន់ប្រចាំឆ្នាំ AFC Annual Awards 2016 ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦ នៅទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម។ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវប្រកួតប្រជែងពាន Aspiring (ដែលមានប្រាថ្នាខ្ពស់) ជាមួយសហព័ន្ធ២ទៀត សហព័ន្ធកីឡាបាល់ទាត់ប៊ូតាន់ និង សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា ពានរង្វាន់ដែលត្រូវប្រកួតមាន Inspiring (ដែលមានការបំផុសគំនិត), Developing (ដែលមានការអភិវឌ្ឍន៍), Aspiring (ដែលមានប្រាថ្នាខ្ពស់)។

ប្រទេសជាសមាជិកទាំង ៤៧ នៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី រួមទាំងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានជ្រើសតាំងជាបេក្ខភាព AFC Member Association of the Year ដែលជាបេក្ខភាពត្រូវបានទទួលស្គាល់ថាជាសហព័ន្ធដែលមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវ: និងអភិបាលកិច្ចល្អ ក្នុងចំណែកនៃការអភិវឌ្ឍន៍ និងផ្សព្វផ្សាយពីបាល់ទាត់គ្រប់កម្រិតអាយុ។

+ ពានរង្វាន់ទាំង ៣ ប្រភេទមាន៖

១) ដែលមានការបំផុសគំនិត (Inspiring)

សហព័ន្ធកីឡាបាល់ទាត់ជប៉ុន, សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង និងសហព័ន្ធកីឡាបាល់ទាត់អារ៉ាប់រួម

២) ដែលមានការអភិវឌ្ឍន៍ (Developing)

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា, សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី និងសហព័ន្ធកីឡាបាល់ទាត់វៀតណាម

៣) ដែលមានប្រាថ្នាខ្ពស់ (Aspiring)

សហព័ន្ធកីឡាបាល់ទាត់ប៊ូតាន់, សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា

បញ្ជាក់ថាក្នុងចំណោមប្រទេសទាំង ៣ ដែលជាបេក្ខភាពក្នុងការទទួលបានពានរង្វាន់ មានតែសហព័ន្ធមួយប៉ុណ្ណោះដែលអាចទទួលបានពានរង្វាន់នេះ ហើយការប្រកាសលទ្ធផលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦ នៅទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម៕