គម្រោង One Child One Ball របស់ក្លិបខេមបូឌាថាយហ្គឺរ ចុះទៅចែកបាល់៦០គ្រាប់នៅសាលាបឋមសិក្សាស្វាយធំ ខេត្តសៀមរាប

By |

បន្ទាប់ពីប្រកួតមិត្តភាពយកឈ្នះលើក្រុម ខេត្តសៀមរាប ក្នុងលទ្ធផល៦ទល់០ នៅលើកីឡដ្ឋាន ខេត្តសៀមរាប រឺកីឡដ្ឋានស្វាយធំកាលពីម្សិលមិញនោះ ក្លិបដែលបានក៏កើតតាំងពីឆ្នាំ២០១៤ ដែលមានម្ចាស់ជាជនជាតិជប៉ុន ខេមបូឌានថាយហ្គឺរ បានធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់(Football Clinic)តាមរយៈគម្រោង One Child One Ball នៅព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០១៦នេះ ដោយមានការចែកបាល់ចំនួន៦០គ្រាប់ទៅដល់បឋមសិក្សាស្វាយធំ នៅលើទឹកដីអង្គរ ខណៈពេលល្ងាចក្លិបមួយនេះនឹងធ្វើFootball Clinicនៅលើខេត្តសៀមរាបដដែល។

បញ្ចាក់ថាកាលពីថ្ងៃទី២៥ ខែ កញ្ញាកន្លងទៅ ក្លិបឈរលេខ៦ក្នុងលីគកំពូលកម្ពុជារដូវកាល២០១៦ បានចុះទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ជូនបាល់ចំនួន៣០គ្រាប់ ដោយមានកុមារចូលរួមប្រមាណជា៥០នាក់។យ៉ាងណាមិញគម្រោង One Child One Ball ដែលចែកបាល់ចំនួន៥០០០គ្រាប់ក្នុង១ឆ្នាំ ពុំទាន់ប្រាកដថាខេត្តមួយណាជាគោលដៅបន្ទាប់នោះទេ៕15230797_1157172957712765_2093400659493889823_n

15230823_1157172724379455_7142054205544445579_n

15253367_1318736164858586_3392273139089271024_n

15317732_1157170574379670_9211590707762238541_n

15317960_1157172331046161_4704779529243879816_n

15338598_1157172844379443_1190945788903221126_n

15338865_1157171574379570_6797214917972068256_n

15349655_1318736591525210_2860259820082580422_n

15350465_1157172471046147_2369126458260285049_n

15355604_1318736718191864_4303723345196707989_n

អត្ថបទពាក់ព័ន្ធ៖ ខេមបូឌានថាយហ្គឺរ នឹងប្រកួតមិត្តភាពជាមួយក្រុមជើងឯកពានរង្វាន់កីឡាជាតិ លើកទី១ នៅដើមខែធ្នូខាងមុខនេះ
អត្ថបទពាក់ព័ន្ធ៖ គម្រោង One Child One Ball របស់ក្លិបខេមបូឌាថាយហ្គឺរ ធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង