រ៉ឺម៉កកង់បីដឹក​មេក្រូ​ផ្សព្វផ្សាយ​ក្នុង​ទីរួមខេត្ត​សៀមរាប មុន​ប្រកួត​​មិត្តភាព​រវាង​ខេមបូឌានថាយហ្គឺ​និង​ម្ចាស់​ផ្ទះ​ខេត្តសៀមរាប នៅ​ល្ងាច​នេះ (វីដេអូ)

By |

ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ នឹងធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប ដែលជាក្រុមឈ្នះជើងឯកក្នុងពានរង្វាន់ កីឡាជាតិលើកទី១ ក្នុងឆ្នាំ ២០១៦នេះ នៅថ្ងៃទី ០២ ខែ ធ្នូ ខាងមុខ នៅកីឡាដ្ឋានខេត្តសៀមរាប គ្រាដែលពួកគេកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតដណ្តើមជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ ២០១៧ ខាងមុខ។

ក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុន ខេមបូឌានថាយហ្គឺរ នឹងធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់(Football Clinic)តាមរយៈគម្រោង One Child One Ball នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០១៦ ដោយមានការចែកបាល់ចំនួន៦០គ្រាប់ទៅដល់បឋមសិក្សាមួយកន្លែងនៅលើទឹកដីអង្គរ ខណៈពេលល្ងាចក្លិបមួយនេះនឹងធ្វើFootball Clinicនៅលើខេត្តសៀមរាបដដែល បន្ទាប់ពីការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ខេត្តសៀមរាបរួចមក។

បញ្ចាក់ថាកាលពីថ្ងៃទី២៥ ខែ កញ្ញាកន្លងទៅ ក្លិបខេមបូឌានថាយហ្គឺ បានចុះទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ជូនបាល់ចំនួន៣០គ្រាប់ ដោយមានកុមារចូលរួមប្រមាណជា៥០នាក់។យ៉ាងណាមិញគម្រោង One Child One Ball ដែលចែកបាល់ចំនួន៥០០០គ្រាប់ក្នុង១ឆ្នាំ ពុំទាន់ប្រាកដថាខេត្តមួយណាជាគោលដៅបន្ទាប់នោះទេ៕

តោះទស្សនាសកម្មភាពការផ្សព្វផ្សាយការប្រកួតរបស់ក្លិបខេមបូឌានថាយហ្គឺនៅខេត្តសៀមរាប៖