ចប់ការប្រកួតនៅស្តាតចាស់ ក្រសួងការពារជាតិ ស្មើជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់នឹង២ 

By |

ក្រសួងការពារជាតិ បានធ្វើការប្រកួតលក្ខណៈមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយស្មើគ្នាក្នុងលទ្ធផល ២ទល់នឹង២ នារសៀលថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៦នេះ គ្រាដែលក្រុមទាំងពីរសុទ្ធតែកំពុងសមជើង ដើម្បីជាការត្រៀមសម្រាប់រដូវកាលថ្មីនៃពានរង្វាន់ធំៗរបស់កម្ពុជា ឆ្នាំ ២០១៧ ។

 

២គ្រាប់របស់ក្រសួងការពារជាតិ សម្រេចបានដោយកីឡាករ ខែក ខេមរិន្ទ ម្នាក់ឯង  រីចំណែកឯ ២គ្រាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបានដោយកីឡាករ អ៊ុល រ៉ាវី និង កីឡាករ Alfa ។

ក្នុងជំនួបនេះផងដែរក្រុមទាំងសង្ខាងបានបង្ហាញខ្លួនវត្តមានកីឡាករចំនូលថ្មីរៀងៗខ្លួនផងដែរ ស្របពេលដែលកីឡាករខ្លះនៅកំពុងធ្វើតេស្តសមត្ថភាពនៅឡើយ តួរយ៉ាង យើងក៏បានសង្គេតឃើញសកម្មភាពរបស់កីឡាករ ទៀង ទីនី ( កីឡាករក្លិបណាហ្គាវើល ) នៅក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ផងដែរ ប៉ុន្តែព័ត៌មានផ្លូវការយ៉ាងណានោះ We Are Football នឹងធ្វើការផ្តល់ជូនជាបន្ត។

សូមជម្រាបជូនផងដែរថា នៅក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៦កន្លងទៅ ក្រសួងការពារជាតិ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ប្រកួតឈ្នះ១៥លើក ស្មើ១លើក និងចាញ់២លើកប៉ុណ្ណោះ ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានចំណាត់ថ្នាក់លេខ ៧ ប្រកួតឈ្នះ ៤លើក ស្មើ៥លើក និង ចាញ់ ៩លើក ។