ខេមបូឌានថាយហ្គឺរ នឹង​ចូលរួម​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង​នៅ​លើ​ទឹកដី​អង្គរ ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ

By |

ក្លិបប្រកបអាជីពនៅលីគកំពូលកម្ពុជា ខេមបូឌានថាយហ្គឺរ នឹងចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងលើកទី ២១ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីកាលពីថ្ងៃទី ២ និង ទី៣ ធ្នូ បានធ្វើការប្រកួតមិត្តភាព និងចែករំលែកបទពិសោធន៍(Football Clinic)។យ៉ាងណាមិញ ការចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងលើកនេះគឺ ដើម្បីផ្សព្វផ្សាយពីប្រជាប្រិយភាពរបស់ក្រុមទៅដល់អ្នកខេត្ត សៀមរាប ខណៈក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុនមួយនេះនឹងយកកីឡដ្ឋានខេត្តសៀមរាប រឺកីឡដ្ឋានស្វាយធំ ធ្វើជាទឹកដីរបស់សម្រាប់ចូលរួមលេងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុនសែន៕