គ្រូបង្វឹក​ថ្មី​របស់​ភ្នំពេញក្រោន ពន្យល់​ហេតុផល​​ប្រើប្រាស់​យុវជន​ច្រើន​ដោយ​ពុំ​​ផ្តោត​លើ​កីឡាករឆ្នើមៗ

By |

បើគិតមកទល់ពេលនេះមានរយៈពេលជិត១ខែហើយ ដែលលោក Oleg Starynskyi ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបភ្នំពេញក្រោន ជាមួយគ្នានោះក្លិបបានជម្រុះចោលនៅកីឡាករឆ្នើម (Super Star) ដែលមានបទពិសោធន៍ច្រើននៅលើទីលានដូចជា ជារី ចន្ថាប៊ីន និង ឡេង មករា ហើយបែរជាងាកមកប្រើប្រាស់នៅយុវជនថ្នាលរបស់ខ្លូនដែលបានកោះហៅមកពីក្រុមយុវជនអាយុក្រោម១៩ឆ្នាំវិញ និងបានផ្តល់កុងត្រាជាកីឡាករអាជីពដល់ពួកគេទាំង២២នាក់ថែមទៀតផង។

ជុំវិញបញ្ហានេះអតីតគ្រូបង្វឹកយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លិបភ្នំពេញក្រោន បានពន្យល់ប្រាប់ថា៖ «ការបាត់បង់កីឡាករ Super Star គឺជារៀងគួរអោយសោកស្តាយដោយសារតែពូកគេសម្រេចដើរផ្លូវផ្សេងពីក្លិប ប៉ុន្តែយើងក៏ត្រូវតែផ្តល់ឱកាសអោយយុវជនរបស់យើងបានបង្ហាញខ្លូននៅលើទីលានផងដែរ ដើម្បីជាអនាគតបាល់ទាត់នៅកម្ពុជា។ តាមត្រង់អ្វីដែលខ្ញុំឃើញ និងជឿជាក់នៅពេលនេះ គឺត្រឹមតែរយៈ២ ឬ៣ឆ្នាំប៉ុណ្ណោះយើងនឹងឃើញពួកគេក្លាយទៅជាកីឡាករ Super Star ហើយក៏ជាក្រុមជម្រើសជាតិកម្ពុជាថ្មីដែរ»។

គួរដឹងដែរថា មកទល់ពេលនេះក្លិប ភ្នំពេញក្រោន បានបាត់កីឡាករឆ្នើមចំនួន៤នាក់ហើយពោលគឺ ជារី ចន្ថាប៊ីន (ពុំមានក្លិប) ឡេង មករា (ណាហ្គាវើល) និងកីឡាករកូរ៉េខាងត្បូង២រូបកាលពីរដូវកាលមុនបានចាកចេញពីជើងលីគកំពូលកម្ពុជា៦សម័យកាលដូចគ្នា ខណៈពេលនេះកីឡាករ Super Star កាលពីរដូវកាលមុននៅសល់តែ កុក បូរីស Shane Booysen និង Anthony Arymard ក្រៅពីនេះគឺសុទ្ធសឹងតែជាកីឡាករដែលបានកោះហៅមកចូលរួមពីយុវជនអាយុក្រោម១៩ឆ្នាំទាំងអស់ និងមានម្នាក់មកពីក្លិបលេងនៅលីគលំដាប់ទី២ប្រទេសថៃ Roi Et ដែលមានវ័យ ១៨ ឆ្នាំ ឈ្មោះថា Somkiat Kunmee លេងតួនាទីជាខ្សែប្រយុទ្ធ៕

អត្ថបទពាក់ព័ន្ធ៖ ភ្នំពេញក្រោន ចុះកុងត្រានាំយកអតីតគ្រូបង្វឹកយុវជន FC Arsenal-Kyiv មកដឹកនាំសម្រាប់រដូវកាលក្រោយ

អត្ថបទពាក់ព័ន្ធ៖ ព្រឹត្តិការណ៍China-Asean នៅប្រទេសចិន គឺជាការបង្ហាញសមត្ថភាពដំបូងរបស់គ្រូបង្វឹកថ្មីក្លិបភ្នំពេញក្រោន

អត្ថបទពាក់ព័ន្ធ៖ ភ្នំពេញក្រោន ផ្តល់កុងត្រាដល់កីឡាករ U19 របស់ខ្លួនចំនួន២២រូបដើម្បីត្រៀមរដូវកាលថ្មី ខាងមុខ

អត្ថបទពាក់ព័ន្ធ៖ ភ្នំពេញក្រោន បង្ហាញមុខគ្រូបង្វឹកឈុតយុវជនថ្មី និងកីឡាករថ្មី សញ្ជាតិថៃជាផ្លូវការ ដែលនាំមកពីក្លិបនៃលីគលំដាប់ទី២ថៃ