កីឡាករ កែវ សុខង៉ន ចំណាយទឹកប្រាក់ជាង១០មុឺនដុល្លារអាមេរិកដើម្បីបង្កើតអាជីវកម្មស្មៅសប្បនិមិត្ត

By |

ខ្សែប្រយុទ្ធនៃក្លិបបាល់ទាត់ភ្នំពេញក្រោន និងជាអតីតខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កីឡាករ កែវ សុខង៉ន បានសម្រេចចិត្តបង្កើតអាជីពផ្ទាល់ខ្លួនមួយផ្សេងទៀតបន្ទាប់ពីបានបើកទីលានបាល់ទាត់ស្មៅសប្បនិមិត្តនៅខេត្តកំពង់ចាម ពោលគឺអាជីពសាងសង់ទីលានគ្រប់ប្រភេទដូចជាទីលានបាល់ទាត់ និងប្រភេទកីឡាផ្សេងទៀតដែលពាក់ព័ន្ធជាមួយស្មៅសប្បនិមិត្ត ដោយក្នុងនោះត្រូវចំណាយការបណ្តាក់ទុនប្រមាណជាជាង១០ម៉ឺនដុល្លារអាមេរិកជាមួយក្រុមហ៊ុនចិនដោយត្រូវសាងសង់ការិយាល័យ និងឃ្លាំង។

អ្នកខេត្តក្រចេះរូបនេះបន្ថែមថា បើទោះបីជាមានអាជីពផ្សេងមួយទៀតពិតមែនក៏លោកពុំដែលមានចិត្តបោះបង់អាជីពពីកីឡាករបាល់ទាត់ផងដែរ ដោយសារតែការងារទាំង២នេះត្រូវតែដើរទន្ទឹមគ្នាដោយសិក្សាពីជំនាញទាំង២ដូចគ្នា។គួររបញ្ចាក់ថា បងប្រុសបង្កើតរបស់កែវ សុខផេង ធ្លាប់បានចូលរួមលេងជាមួួយក្លិបជាច្រើនដូចជា ភ្នំពេញក្រោន, Samut Sakhon ជាក្លិបនៅលីកលំដាប់ទី៣ របស់ប្រទេសថៃ បឹងកេតអង្គរ។ បន្ថែមជាងនេះទៅទៀតរូបគេ ក៏ធ្លាប់ឈ្នះពានកីឡាករលេងល្អ ក្នុងពានរង្វាន់លីកកំពូលកម្ពុជា កាលពីឆ្នាំ ២០១០ និង ២០១២។

សុខង៉ន ធ្លាប់ជាផ្នែកមួយបានជួយអោយក្រុមភ្នំពេញក្រោន ឈ្នះពានរង្វាន់លីកបាល់ទាត់កំពូលកម្ពុជានៅឆ្នាំ ២០០៨ និង ២០១០ និងពានរង្វាន់សម្ដេច ហ៊ុន សែន (Hun Sen Cup) ២ឆ្នាំជាប់គ្នាពោល ២០០៨ និង ២០០៩។ ក្រោយមកទៀតរូបគេ ក៏ជួយអោយក្រុមបឹងកេត ឈ្នះពានលីកបាល់ទាត់កំពូលរបស់កម្ពុជា ជាលើកដំបូងនៅឆ្នាំ២០១២ បន្ទាប់ឡើងមកពីលេងនៅក្របខណ្ឌក១។ នៅក្នុងក្រុមជម្រើសជាតិវិញ រូបគេក៍ធ្លាប់បានជួយក្រុមជម្រើសជាតិអោយលើកពានយុវជនប្រចាំដងទន្លេមេគង្គ BIDC Cup 2009៕

អត្ថបទពាក់ព័ន្ធ៖ ល្បីថា កែវ សុខង៉ន លាឈប់ពីអាជីពបាល់ទាត់ទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន?

អត្ថបទពាក់ព័ន្ធ៖ របួសឆ្អឹងដងកំាបិតរបស់ កែវ សុខង៉ន នឹងចំណាយពេលយ៉ាងតិច៦សប្តាហ៍ដើម្បីជាសះស្បើយឡើងវិញ

15325337_1257643744307984_647905037919978553_o

15253615_1253357281403297_5398030125900683468_n

15232258_1253357388069953_1975710816937329914_n

15203342_1253357358069956_1547794710545959018_n