មិត្តភាពកម្តៅសាច់ដុំ៖ ព្រះខ័នរាជស្វាយរៀង និង វេស្ទើនភ្នំពេញ ប្រកួតឈ្នះដូចគ្នា ក្នុងការប្រកួតមិត្តភាព

By |

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ ក្លិបបាល់ទាត់ណាហ្គាវើល ក្នុងលទ្ធផល ៣ទល់០ ក្នុងជុំនួបមិត្តភាពកម្តៅសាច់ដុំ នៅម៉ោង ៨:០០ នាទីព្រឹក ថ្ងៃនេះ ដែលធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាត់ចាស់)។ ខណះដែល វេស្ទើនភ្នំពេញ បានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផង ៥ទល់០ កាលពីល្ងាចថ្ងៃទី ០៨ ខែ ធ្នូ ម្សិលមិញ នៅទឹកដីរបស់ខ្លួនផ្ទាល់ ក្នុងជុំនួបមិត្តភាពកម្រៅសាច់ដុំដូចគ្នា។

បញ្ជាក់ថាក្រុមទាំងពីរយកការប្រកួតនេះដើម្បីជាការត្រៀមសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា ក៏ដូចជាពារង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយជាពិសេសព្រះខ័នរាជស្វាយរៀងត្រៀមប្រកួតនៅក្នុងពានរង្វាន់មួយដែលរៀបចំដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងផ្ទាល់ នៅចុងឆ្នាំ ២០១៦ នេះផងដែរ៕