អតីតកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង សម្រេចចូលរួមជាមួយ ក្លិបវេស្ទើនភ្នំពេញ ជាផ្លូវការក្នុងកិច្ចសន្យា១រដូវកាលពេញ

By |

ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ សម្រេចចុះកិច្ចសន្យាជាផ្លូវការនាំយកកីឡាករសញ្ជាតិអ៊ូហ្គង់ដា Muaisha Mahamad Latif ពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មកចូលរួមជាមួយក្លិបដើម្បីត្រៀមសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែកុម្ភៈខាងមុខនេះ។

គួរបញ្ជាក់ថាកីឡាករ Muaisha Mahamad Latif មុនចូលរួមវេស្ទើនភ្នំពេញ កីឡាកររូបនេះបានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីដើមរដូវកាលនៃពានរង្វាន់លីគកំពូលកម្ពុជា។ រយៈពេល ១ រដូវកាលនៃពានរង្វាន់លីគកំពូលកម្ពុជាជាមួយព្រះខ័នរាជស្វាយរៀង កីឡាករសញ្ជាតិអ៊ូហ្គង់ដារូបនេះ បង្ហាញខ្លួនបាន ១១ ប្រកួត និងទាត់បញ្ចូលទីបាន ២ គ្រាប់ រួមទាំងបញ្ជូនបាល់អោយមិត្តរួមក្រុម (Assist) បាន ១ លើកផងដែរ៕