កាលវិភាគ ដំណើរមកធ្វើ Soccer Camp នៅរាជធានីភ្នំពេញ របស់កីឡាករ Keisuke Honda សម្រាប់ចុងខែធ្នូនេះ

By |

សមាជិកក្នុងក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ដែលកំពុងប្រកបអាជីពនៅក្លិប AC Milan ក្នុងប្រទេសអ៊ីតាលី គឺកីឡាករ Keisuke Honda នឹងរៀបចំព្រឹត្តិការណ៍ «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP នៅប្រទេសកម្ពុជាគាំទ្រដោយ TATERU» នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ ដោយមានការបង្ហាត់បង្ហាញ់បាល់ទាត់ដល់ក្មេងៗចំនួន ១០០ នាក់ដោយមិនគិតថ្លៃនៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល។

ចំពោះដំណើរនៃការមកដល់របស់ Keisuke Honda នឹងមាន កាលវិភាគ (កម្មវិធី) ដូចជា៖

  •  ១៣:០០ នាទីរសៀល៖ ចាប់ផ្ដើមចុះឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយ
  •  ១៤:០០ នាទីរសៀល៖ Soccer Camp ចាប់ផ្ដើម លោក Keisuke Honda ដើរចូលទីលាន
  •  ១៤:១០ នាទីរសៀល៖ លោក Keisuke Honda ឡើងថ្លែងសន្ទរកថា
  •  ១៤:២០ នាទីរសៀល៖ ហ្វឹកហាត់ជំហានទី ១ កម្ដៅសាច់ដុំ (ចលនាបឋម)
  •  ១៤:៤០ នាទីរសៀល៖ ហ្វឹកហាត់ជំហានទី ២ ការបណ្ដើរបាល់ ការបញ្ចូនបាល់អោយគ្នា និងការគ្រប់គ្រង់បាល់
  •  ១៥:០០ នាទីរសៀល៖ ហ្វឹកហាត់ជំហានទី ៣ ការបំបែកជាក្រុមតូចៗ (ឧ. ១ vs ១, ៣ vs ៣, ល)
  •  ១៥:២០ នាទីរសៀល៖ ហ្វឹកហាត់ជំហានទី ៤ ហ្គេម
  •  ១៥:៤០ នាទីរសៀល៖ ចុះហត្ថលេខា
  •  ១៦:០០ នាទីរសៀល៖ Soccer Camp ត្រូវបានបញ្ចប់
  •  ១៧:០០ នាទីរសៀល៖ លោក Keisuke Honda ធ្វើសន្និសិទកាសែត និងបង្ហាញពីចក្ខុវិស័យរបស់គាត់សម្រាប់ប្រទេសកម្ពជា

បញ្ជាក់ចំពោះទីតាំងគឺធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ចាប់ផ្ដើមកម្មវិធីពីម៉ោង ១៤:០០ នាទីរសៀលតទៅ គឺជាបង្ហាត់បង្ហាញ់បាល់ទាត់ដល់សិស្សបឋមសិក្សាប្រហែលជាង ១០០ នាក់។ កម្មវិធីនឹងមានការបើកអោយចូលរួមទស្សនាដោយសេរីផងដែរ៕