លោក ទេព ឡុងរចនា៖ Cambodia All Stars ដោយសារបញ្ហាកីឡាករមួយចំនួនរបួស ទើបក្រុមមានភាពខ្វះខាត

By |

លោក ទេព ឡុងរចនា ដែលបានដឹកនាំក្រុមកីឡាករដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ( Camboia All Stars ) ដោយសារកីឡាករភាគច្រើននឿយហត់បន្ទាប់ត្រលប់មកពីក្រុមជម្រើសជាតិ ទើបធ្វើឲ្យទម្រង់លេងមិនមានភាពសុីចង្វាក់ និងយល់ចិត្តគ្នា ក្រោយទទួលបានលទ្ធផលប្រកួតត្រឹមស្មើរ ១ទល់១ ជាមួយក្រុមបាល់ទាត់មកពីប្រទេសម៉ារ៉ុក ( Morocco ) នៅកីឡដ្ឋានRSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនកន្លងមក។

គ្រូបង្វឹកក្រុម Cambodia All Stars បានថ្លែងក្នុងសន្និសិទសារព័តមានក្រោយចប់ការប្រកួតថា៖ «យើងដឹងហើយថា ពាក់ព័ន្ធនិងកីឡាកររបស់យើងមួយចំនួនធំដែលទើបមកពីជួយក្រុមជម្រើសជាតិ បូកនឹងកីឡាកររបស់ក្លិបបឹងកេតអង្គរផង បើនិយាយរួមទៅសឹងតែទាំងអស់ពាក់ព័ន្ធនិងការហត់នឿយ ហើយអ្វីដែលយើងខ្វះខាតបំផុតនោះគឺ ការប្រឹងប្រែងរបស់កីឡាករថ្មីដែលពួកគាត់មានការប្រឹងប្រែងហួសដូច្នេះធ្វើឲ្យមានការភ្លាត់ប៉ុន្តែវាមិនមែនជាកំហុសរបស់ពួកគេនោះទេ ហើយណាមួយពួកយើងមានពេលវេលាដើម្បីធ្វើការហ្វឹកហាត់នោះត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា លោក ទេព ឡុងរចនា ដែលត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្វឹកក្រុមកីឡាករបាល់ទាត់ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ក្រោយពេលរូបលោកឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមលីគកំពូលកម្ពុជាឆ្នាំ២០១៦ បន្ទាប់ពីដឹកនាំក្លិបក្រសួងការពារជាតិឈ្នះពានរង្វាន់សម្ដេច ហ៊ុន សែន និងជើងឯករងលីគកំពូលកម្ពុជាឆ្នាំ២០១៦៕