សកម្មភាពសមាជិកក្រុម Cambodia All Stars និង ក្រុម Morocco All Stars រាំលេងសប្បាយក្នុងពិធីជប់លៀងខួប២០ឆ្នាំទំនាក់ទំនងការទូតប្រទេសទាំងពីរ ( វីដេអូ )

By |

កាលពីយប់ម្សិលមិញនៅក្នុងពិធីជប់លៀងអបអរខួបលើកទី២០ឆ្នាំនៃទំនាក់ទំនងការទូត កម្ពុជា-ម៉ារ៉ុក ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសទាំងសម្ខាង និងសមាសភាពកីឡាករ បូករួមទាំងក្រុមអ្នកសារព័ត៌មាន ហើយកម្មវិធីក៏មានទាំងការទទួលទាននូវភោជនាអាហារដែលចំអិនដោយចុងភៅដែលយកមកពីប្រទេសម៉ារ៉ុកថែមទៀតផង។

តោះ !!! ទស្សនាវីដេអូដែលកីឡាករកម្ពុជារាំជាមួយកីឡាករម៉ារ៉ុកកាលពីយប់មិញ៖

សូមបញ្ជាក់ផងដែរថា ក្រុម Cambodia All Stars បានប្រកួតស្មើជាមួយក្រុម Morocco All Stars ក្នុងលទ្ធផល ១ទល់នឹង១ កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅ ដែលជាការប្រកួតមិត្តភាពអន្តរជាតិដើម្បីរំលឹកខួបទំនាក់ទំនងការទូត២០ឆ្នាំ កម្ពុជា-ម៉ារ៉ុក ខណៈដែលប្រភពតំណាងក្រុមម៉ារ៉ុក បាននិយាយថា ក្រុមលោកពេញចិត្តប្រទេសកម្ពុជា ដោយស្ងើចសរសើរពីភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា ហើយនឹងគ្រោងមកកម្ពុជាម្តងទៀត នៅថ្ងៃណាមួយ។