អាជ្ញាកណ្តាលកម្រិត FIFA របស់កម្ពុជា១រូប ប្រកាសលាឈប់ពីតំណែងអ្នកកាត់ក្តីក្នុងសង្រ្គាមលើវាលស្មៅបៃតង

By |

លោក ទុយ វិច្ឆិកា (កណ្ដាល) មន្រ្តីអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជា (FIFA) បានប្រកាសលាឈប់ពីអាជីពលើវាលស្មៅរបស់ខ្លួន ចាប់ពីពេលនេះតទៅ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយសារលោកមិនសូវមានពេលគ្រប់គ្រាន់សម្រាប់អាជីពមួយនេះ។

យោងតាមវិបសាយ FIFA កាលពីឆ្នាំ២០១៥ កន្លងទៅកម្ពុជា មានមន្រ្តីអាជ្ញាកណ្តាាលចំនួន៣ រូបដែលក្នុងនេាះមានលោក ថោង ច័ន្ទកិត្យា និង លោក ទុយ វិច្ឆិកា និងលោក លឹម ប៊ុនធឿន។ មុនចាកចេញលោក ទុយ វិច្ឆិកា រំពឹងថា នេះជាការផ្តល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយបានបង្ហាញសមត្ថភាព និងអភិវឌ្ឍនទេពកោសល្យរបស់ខ្លួន ។

screen-shot-2016-12-22-at-9-58-45-am

បុរសវ័យ៣០ឆ្នាំប្លាយរូបនេះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖«ដល់ពេលត្រូវបញ្ចប់ហើយ! គ្រាន់តែ ជាអ្នកកាន់ក្ដារនៅAFC Champions League និង វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក មិនទាន់ជាគោលដៃសំខាន់សម្រាប់ខ្ញុំទេ។ តែវាគ្រប់គ្រាន់ហើយសម្រាប់ជីវិតអាជ្ញាកណ្ដាលរបស់ខ្ញុំ។ មានតែសម្លឹងទៅមើលអ្នកជំនាន់ថ្មីរបស់យើងដែលអាចផ្លុំកញ្ចែនៅវគ្គផ្ដាច់ព្រ័ត្រ Champions Legue ឬ នៅវគ្គចុងក្រោយ World Cup។ ជូនពរអ្នកទាំងអស់គ្នា! ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានពេលវេលាជាមួយនឹងក្រុមគ្រួសារ»។

គួរបញ្ជាក់ផងដែរថា ទាំងលោកលោក ទុយ វិច្ឆិកា បានទទួលស្គាល់ជាអាជ្ញាកណ្ដាលកម្រិត FIFA នៅឆ្នាំ២០១១ ហើយធ្លាប់ចេញទៅដឹកនាំការប្រកួតក្នុងពានរង្វាន់សំខាន់ៗប្រចាំតំបន់អាស៊ាន និងទ្វីបអាស៊ី ផងដែរទាំងក្នុងវគ្គជម្រុះពានរង្វាន់ AFC Champion League និងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ផងដែរ។