TMCC 2016៖Gbenga និង Tomoki អាចជួយបឹងកេតអង្គរ ទាន់ពេលខណៈ ចាន់ វឌ្ឍនាកា នៅស្រពិចស្រពិល

By |

ខ្សែប្រយុទ្ធសំខាន់៣រូបនៅក្នុងក្លិប បឹងកេតអង្គរ Samuel Gbenga និងMuramatsu Tomoki អាចនឹងវិលត្រលប់មកហ្វឹកហាត់ជួយក្រុមវិញបាន ខណៈតារាឆ្នើមចាន់ វឌ្ឍនាកា នៅស្រពិចស្រពិលក្នុងការបង្ហាញខ្លួននៅថ្ងៃទី ៣១ ខែ ធ្នូ ក្នុងពានរង្វាន់ Toyota Mekong Club Championship 2016 ( TMCC ) ដោយសាររបួសពេលលេងពានរង្វាន់ BTV Cup 2016 នៅប្រទេសវៀតណាម។

Gbenga ( នីហ្សេរីយ៉ា ) និងTomoki ( ជប៉ុន ) ទំនងនឹងត្រលប់ចូលមកហ្វឹកហាត់ ហើយអាចលេងវិញបាននៅក្នុងពានរង្វាន់ TMCC ក្រោយរងរបួសរហែកសាច់ដុំពេលលេងជាមួយម្ចាស់ផ្ទះ Becamix Binh Doung នៅថ្ងៃទី ២ ខែ⁣ ធ្នូ ពានរង្វាន់ BTV Cup ខណៈចាន់ វឌ្ឍនាកា របួសប្រះស្រាំឆ្អឺងជំនីពេលលេងអោយក្រុមជម្រើសជាតិកម្ពុជា ប៉ះវៀតណាម ក្នុងពានរង្វាន់ AFF Suzuki Cup 2016 ដោយរបួសនេះបើកើតឡើងម្តងទៀតពេលលេងអោយបឹងកេតអង្គរ ពេលជួបជាមួយ Thanh Quang Ninh FC។សម្តីគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា។

យ៉ាងណាមកទល់ពេលនេះ កម្លាំងប្រយុទ្ធនៅមានការខ្វះខាតច្រើនបើទោះបីជាមួយកីឡាករថ្មីមួយចំនួននៅតំបន់ខ្សែបម្រើ និងការពារដូចជា ស៊ុន សុវណ្ណរិទ្ធី Hikaru Mizuno ខណៈ ខ្សែប្រយុទ្ធទើបផ្លាស់ពីណាហ្គាវើល សុខ ផេង ហាក់ធ្វើមិនសូវបានល្អនៅឡើយទេ។

បញ្ជាក់មកទល់ពេលនេះ ជើងលីគកំពូលកម្ពុជារដូវកាល២០១៦ បានបាត់កីឡាករសំខាន់២រូបដោយសាររបួសដូចជា ខ្សែការពារ ហុង ផេង និងចាន់ វឌ្ឍនាកា ប្រយុទ្ធ៕