តោះស្ដាប់ ! កីឡាករ Keisuke Honda របស់ជប៉ុន​និយាយ​ភាសា​ខ្មែរ​ ៣ ឃ្លារ​​ដែរ​​យុវជន​ត្រូវ​ចាប់អារម្មណ៍​បន្តិចមើល!

By |

ក្នុងកម្មវិធី Soccer Camp ជាមួយនឹងព្រឹត្តិការណ៍ដែលមានឈ្មោះថា «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP នៅប្រទេសកម្ពុជាគាំទ្រដោយ TATERU» កីឡាករ Keisuke Honda បាននិយាយថ្លែងសារអប់រំចំនួន ៣ ជាភាសាខ្មែរ ទៅកាន់ក្មេងៗតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសដែលកីឡាករ Keisuke Honda ចូលជួបសម្ដែងការគួរសមកាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើអោយកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាអោយចូលរួមក្នុងវិស័យកីឡាអោយបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ឆ្លើយតបទៅនឹងការស្នើរសុំរបស់សម្តេចតេជោ កីឡាករ Honda បានផ្ញើសារដ៏មានអត្ថន័យទាំង ៣ ដោយបាននិយាយជាភាសាខ្មែរ រួមមាន ទី១ យើងឆ្លើយថាទេ ចំពោះគ្រឿងញ្ញៀន ទី២ យើងនាំគ្នាគោរពច្បាប់ចរាចរណ៍ និងទី៣ យើងទាំងអស់គ្នាលេងកីឡា។

តោះចូលទៅស្ដាប់កីឡាករ Keisuke Honda និយាយភាសាខ្មែរបន្តិចមើល៖