TMCC៖ ល្ងាចនេះតើ Lanexang United ឬ Yadanarbon ទទួល​បាន​សំបុត្រ​​យន្តហោះ​មក​ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៅរាជធានីភ្នំពេញ ថ្ងៃ​ទី៣១ ធ្នូ ខាងមុខ?

By |

ក្រុម Lanexang United ដែលជាជើងឯកលីគកំពូលឡាវ និងក្រុម Yadanarbon ដែលជាជើងឯកលីគកំពូលមីយ៉ាន់ម៉ា នឹងប្រកួតកាត់សេចក្តីគ្នានៅម៉ោង ៦ល្ងាច ថ្ងៃ អង្គារ៍ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦នេះ នៅកីឡដ្ឋាន Mandalar Thiri ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកក្រុមឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Toyota Mekong Club Championship នៅប្រទេសកម្ពុជា ដែលក្រុមបឹងកេតអង្គរ កំពុងរង់ចាំ ។

ក្តីសង្ឃឹមមុនការប្រកួតចូលមកដល់នាល្ងាចនេះគឺក្រុម Lanexang United ដែលមាន៣ពិន្ទុនៅក្នុងដៃរួចស្រាប់ ដូចនេះពួកគេត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីទៅវគ្គបន្ត ខណៈដែលក្រុម Yadanarbon វិញត្រូវការឈ្នះដាច់ខាត ពីព្រោះពួកគេមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ ក្រឡេកទៅមើលក្រុម SHB Da Nang របស់វៀតណាមវិញគឺអស់លទ្ធភាពហើយ ក្រោយចាញ់ក្រុមរបស់ឡាវ ២ទល់នឹង១ និងស្មើជាមួយក្រុមរបស់មីយ៉ាន់ម៉ា ២ទល់នឹ២ ។

ក្រុមភ្ញៀវ Lanexang United មានពេលសម្រាកគ្រប់គ្រាន់ចាប់តាំងពីប្រកួតជាមួយក្រុម Da Nang តាំងពីថ្ងៃទី ០៥ ខែ វិច្ឆិកាមកម្ល៉េះ ខណៈដែលក្រុម Yadanarbonវិញ មិនមានពេលត្រៀមគ្រប់គ្រាន់ឡើយ ស្របពេលពួកគេទើបត្រឡប់មកពីប្រកួតនៅប្រទេសវៀតណាម ហើយលើសពីនេះទៀតនោះគឺសមាសភាពកីឡាករមួយចំនួនរបស់ក្លិប ជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ប្រកួតពានរង្វាន់ AFF Championship ទៀតផង។

ទស្សនាវីដេអូការប្រកួតរបស់ក្រុមទាំងពីរ៖

Lanexang United ២-១ SHB Da Nang

SHB Da Nang ២-២ Yadanarbon FC

រូបភាពពី៖